អស្ចារ្យ​ណាស់​ !!! ផឹក​ឲ្យ​គេ​សែង​ ផឹកដើរខ្លួនឯង​ ផឹកធ្វើអី​??

ភ្នំពេញ៖ វេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១០តុលា២០១៦ ទីតាំងនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដោយមាននារីម្នាក់បានបើករថយន្តម៉ាកហាយឡែនឌ័រ ទាំងខ្លួនស្រវឹងស្រាឡើងជោកជាំ ហើយរេចង្កូតទៅបុកឃឿននិងបង្កាន់ដៃដែកនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យបែកកង់មុខទៅមុខលេងរួច ហើយម្ចាស់រថយន្តដេកសន្លប់ក្នុងរថយន្ត។

ប្រភពពពីកន្លែងកើតហេតុឲ្យដឹងថា ដំបូងគេសង្កែតឃើញរថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2W-9604 បើកបរដោយស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយស្រវឹងស្រាឡើងជោកជាំ បានបើកឡើងមកលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងទិសដៅពីត្បួងទៅជើង ខណៈមកដល់ពាក់កណ្ដាលស្ពានក៏បួងចង្កូតបត់ឆ្វេងបម្រុងទៅតាមវត្តស្ទឹងមានជ័យ តែដោយសារស្ត្រីរូបនោះស្រវឹងស្រាខ្លាំងពេក ក៏ជ្រុលចង្កូតបុកឡើងឃឿននិងបុកបង្កាន់ដែក បណ្ដាលឲ្យបែកកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច ហើយនារីម្ចាស់រថយន្តនោះបានដេកសន្លប់ក្នុងរថយន្តដោយមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងអ្នកដទៃឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុនិងបានទំនាក់ទំនងទៅសាច់ញាតិឲ្យមកជួយមើលនិងទទួលខុសត្រូវ រួចសមត្ថកិច្ចបានសហការជាមួយជំនាញឲ្យមកធ្វើការវាស់វែងយកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយតាមច្បាប់៕
អស្ចារ្យ​ណាស់​ !!! ផឹក​ឲ្យ​គេ​សែង​ ផឹកដើរខ្លួនឯង​ ផឹកធ្វើអី​??

អស្ចារ្យ​ណាស់​ !!! ផឹក​ឲ្យ​គេ​សែង​ ផឹកដើរខ្លួនឯង​ ផឹកធ្វើអី​??

អស្ចារ្យ​ណាស់​ !!! ផឹក​ឲ្យ​គេ​សែង​ ផឹកដើរខ្លួនឯង​ ផឹកធ្វើអី​??

អស្ចារ្យ​ណាស់​ !!! ផឹក​ឲ្យ​គេ​សែង​ ផឹកដើរខ្លួនឯង​ ផឹកធ្វើអី​??

ប្រភព៖ VD7

  • អស្ចារ្យ​ណាស់​ !!! ផឹក​ឲ្យ​គេ​សែង​ ផឹកដើរខ្លួនឯង​ ផឹកធ្វើអី​??已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: