ក្រោយ​ចាប់​ឡាន​ដឹក​ជ្រូក​​ពី​ថៃ​​ជាង​២០០​ក្បាល​របស់​ឧកញ៉ា​ ជឹ​ម​ សុខ មន្ត្រី​រក​ឃើញ​កំហុស​ជា​ច្រើន​

រាជធានីភ្នំពេញ៖ ឡានដឹកជ្រូកក្រហមប្រមាណជាង២០០ក្បាល សង្ស័យមានគុណភាពមិនល្អ ហើយនាំចូលខុសច្បាប់ដោយក្រុមហ៊ុន អង្គរ សុខសារិទ្ឋ របស់លោកឧកញ៉ា ជឹម សុខ ត្រូវបានសមត្ថកិច្ចពេទ្យសត្វចម្រុះឆ្មក់ស្ទាក់ចាប់បាន មន្ត្រីចម្រុះបានរកឃើញនូវកំហុសជាច្រើនទាក់ទងការដឹកជញ្ជូនលើកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។
ក្រោយ​ចាប់​ឡាន​ដឹក​ជ្រូក​​ពី​ថៃ​​ជាង​២០០​ក្បាល​របស់​ឧកញ៉ា​ ជឹ​ម​ សុខ មន្ត្រី​រក​ឃើញ​កំហុស​ជា​ច្រើន​

លោក សៀង បូរិន ប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ក្រោយការត្រួតពិនិត្យរកឃើញថា ក្រុមហ៊ុននេះ មានលិខិតអនុញ្ញាត ប៉ុន្តែហួសសុពលភាព ដោយឡែកការដឹកជញ្ជូនសត្វជ្រូកនោះទៀតសោត ដឹកដោយខុសគោលដៅ គឺក្នុងឯកសារតម្រូវអោយដឹកទៅកាន់ខេត្តស្វាយរៀង ប៉ុន្តែឈ្មួញបែរជាលួចដឹក មកដាក់ក្នុងទីសត្តឃាតនៅក្នុងរាជធានីភ្នំពេញទៅវិញ។ ចំណែកការដឹកជញ្ជូនខុសរថយន្ត ហើយចំនួនសត្វជ្រូកក៏ដឹកលើសកំណត់ថែមទៀត គឺក្រសួងតម្រូវអោយដឹកចំនួន២០០ក្បាលប៉ុណ្ណោះ តែឈ្មួញលួចដឹករហូតចំនួន ២១០ក្បាល ។
ក្រោយ​ចាប់​ឡាន​ដឹក​ជ្រូក​​ពី​ថៃ​​ជាង​២០០​ក្បាល​របស់​ឧកញ៉ា​ ជឹ​ម​ សុខ មន្ត្រី​រក​ឃើញ​កំហុស​ជា​ច្រើន​

លោកប្រធានមន្ទីររូបនេះបន្តទៀតថា ការដឹកជញ្ជូនលើសចំនួនកំណត់សត្វជ្រូកនេះ គឺតម្រូវអោយក្រុមហ៊ុន ដឹកត្រឡប់ទៅកន្លែងដើមវិញ ដើម្បីអោយខាងជំនាញពេទ្យសត្វត្រួតពិនិត្យសត្វឡើងវិញ ក្រែងជ្រូកទាំងនោះមិនមានសុខភាពល្អ ចៀសវាងការបរិភោគរបស់ប្រជាពលរដ្ឋមានបញ្ហាដល់សុខភាព។ លោកបញ្ជាក់អោយដឹងទៀតថា ក្រោយពីការដឹកបញ្ជូនសត្វជ្រូកត្រឡប់ទៅកន្លែងដើមវិញ ដើម្បីត្រួតពិនិត្យគុណភាពសត្វជ្រូកទាំងនោះរួចរាល់ហើយ ការសម្រេចឲ្យនាំចូលយ៉ាងណានោះគឺខាងក្រសួងជាអ្នកសម្រេច។
ក្រោយ​ចាប់​ឡាន​ដឹក​ជ្រូក​​ពី​ថៃ​​ជាង​២០០​ក្បាល​របស់​ឧកញ៉ា​ ជឹ​ម​ សុខ មន្ត្រី​រក​ឃើញ​កំហុស​ជា​ច្រើន​

ដោយឡែកប្រភពព័ត៌មានពីមន្ត្រីពេទ្យសត្វ ដែលកំពុងប្រតិបត្តិការនៅទីនោះបានអោយដឹងថា សត្វជ្រូកប្រមាណជាង២០០ក្បាលនេះ ដឹកឆ្លងដែនមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកឡែម ខេត្តបាត់ដំបង ដឹកជញ្ជូនខុសច្បាប់ ដោយក្រុមហ៊ុន អង្គរ សុខសារិទ្ឋ របស់លោកឧកញ៉ា ជឹម សុខ ។ សត្វជ្រូកទាំងនេះ ត្រូវបានឈ្មួញលួចដឹកចេញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា ដើម្បីកាប់សាច់លក់។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបរបស់មន្ត្រីពេទ្យសត្វចម្រុះលើកនេះ មានការចូលរួមសហការជាមួយអគ្គនាយកដ្ឋាន និងមន្ទីរបសុពេទ្យខេត្តកណ្ដាល ព្រមទាំងមន្ទីរកសិកម្មរាជធានីភ្នំពេញ និងមន្ត្រីពេទ្យសត្វប្រចាំខណ្ឌសែនសុខផងដែរ ដោយធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទី ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវភ្នំពេញហាណូយ មុខវត្តអន្លង់ក្ងាន ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

ប្រភព ៖ kqube

  • ក្រោយ​ចាប់​ឡាន​ដឹក​ជ្រូក​​ពី​ថៃ​​ជាង​២០០​ក្បាល​របស់​ឧកញ៉ា​ ជឹ​ម​ សុខ មន្ត្រី​រក​ឃើញ​កំហុស​ជា​ច្រើន​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: