Joe Hart ត្រៀមរួចរាល់សម្រាប់ជម្រុះ World Cup នៅស្លូវេនី នារាត្រីនេះ(មានវិដេអូ)

អ្នកចាំទីអន្តរជាតិអង់គ្លេស Joe Hart រំពឹងទុកថា ក្រុមបាល់ទាត់ជម្រើសជាតិស្លូវ៉េនី នឹងផ្តល់នូវភាពស្វិតស្វាញ នៅពេលដែលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨ ក្នុងទីក្រុង Ljubljana កាលពីថ្ងៃអង្គារ។

ft-img-template-Recovered

ការទទួលជ័យជម្នះលើក្រុមជម្រើសជាតិស្លូវ៉ាគី និងម៉ាល់ត៍ បានធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេស ឡើងទៅឈរនៅលើកំពូលតារាងជាបណ្តោះអាសន្ននៃពូល F។ ប៉ុន្តែ អ្នកចាំទី Hart នៅតែរក្សានូវការផ្តោតអារម្មណ៍ ដោយសារតែក្រុមជម្រើសជាតិស្លូវេនី បានក្លាយជាក្រុមតែមួយដែលបានរកគ្រាប់បាល់បញ្ចូលទីរបស់គេអំឡុងយុទ្ធនាការជម្រុះរបស់ក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។

Joe Hart

ការវាយបកដើម្បីទទួលជ័យជម្នះ ៣-១ របស់ក្រុមជម្រើសជាតិអង់គ្លេស បានកើតឡើង មុននឹងពួកគេបានកត់ត្រាជ័យជម្នះ ៣-២ នៅលើទឹកដីក្រុមស្លូវេនី ហើយ Hart បានឲ្យដឹងកាលពីថ្ងៃចន្ទថា៖ «វាបានក្លាយជាការប្រកួតពីរលើកដ៏ស្វិតស្វាញបំផុតរបស់យើងក្នុងពូលកាលនោះ ជាពិសេសនៅកីឡដ្ឋាន Wembley។

ពួកគេបានរកគ្រាប់បាល់នាំមុខមុន ហើយយើងបានចំណាយពេលដ៏យូរដើម្បីរកគ្រាប់បាល់តាមស្មើវិញ។ វាបានក្លាយជាការប្រកួតមួយក្នុងចំណោមការប្រកួតអន្តរជាតិដ៏ស្វិតស្វាញបំផុត»។ Hart ដែលកំពុងលេងក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Torino របស់អ៊ីតាលី បានបន្ថែមទៀតថា៖ «ខ្ញុំគិតថា នៅពេលនោះយើងបានលេងជាមួយនឹងពួកគេនៅពាក់កណ្តាលខែមិថុនា ហើយ Jack Wilshere បានបង្ហាញពីទម្រង់លេងយ៉ាងល្អ និងបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់យ៉ាងល្អឥតខ្ចោះ។ ប៉ុន្តែ យើងរំពឹងទុកថា នឹងបង្ហាញពីទម្រង់លេងបានល្អម្តងទៀតនៅថ្ងៃអង្គារនេះ»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

សូមទស្សនាវិដេអូ Highlight ខាងក្រោម៖

ប្រភពព័ត៌មាន៖ Bangkok Post

The post Joe Hart ត្រៀមរួចរាល់សម្រាប់ជម្រុះ World Cup នៅស្លូវេនី នារាត្រីនេះ(មានវិដេអូ) appeared first on CamboSport.