ជប៉ុន ត្រៀមប៉ះជើងខ្លាំងអូស្ត្រាលី ក្នុងជម្រុះ World Cup ល្ងាចនេះ(មានវិដេអូ)

ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន នឹងសម្លឹងរកការរារាំងខ្សែប្រយុទ្ធ Tim Cahill ដើម្បីធ្វើឲ្យយុទ្ធនាការជម្រុះ World Cup មានភាពល្អប្រសើរឡើងវិញ ក្នុងពេលជួបជាមួយនឹងក្រុមអូស្ត្រាលី ក្នុងការប្រកួតជម្រុះ World Cup ដ៏សំខាន់មួយក្នុងទីក្រុង Melbourne នៅល្ងាចថ្ងៃអង្គារនេះ។
ft-img-template-Recovered

ខ្សែប្រយុទ្ធ Cahill នឹងត្រូវកោះហៅដើម្បីលេងឲ្យអូស្ត្រាលី នៅពេលប្រកួតជាមួយនឹងជប៉ុន ក្នុងការប្រកួតជម្រុះប្រចាំតំបន់អាស៊ីក្នុងពូល B ក្រោយពីលេងបានត្រឹមតែប៉ុន្មាននាទីក្នុងនាមជាកីឡាករបម្រុង ក្នុងពេលក្រុមអូស្ត្រាលី បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយនឹងអារ៉ាប៊ីសាអ៊ូឌីត ក្នុងទីក្រុង Jeddah កាលពីសប្តាហ៍មុន។

Japan

ក្នុងការប្រកួតនៅថ្ងៃដដែលនេះ ក្រុមជម្រើសជាតិចិន សង្ឃឹមថា អាចដណ្តើមបានជ័យជម្នះនៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន ក្នុងពូល A ក្នុងទីក្រុង Tashkent ដើម្បីរក្សាធ្វើឲ្យក្តីសង្ឃឹមរបស់ខ្លួននៅតែបន្ត ស្របពេលក្រុមម្ចាស់ផ្ទះ World Cup ឆ្នាំ២០២២ គឺកាតា ក៏រំពឹងដណ្តើមបានជ័យជម្នះពេលជួបក្រុមស៊ីរី ក្នុងផ្ទះខ្លួនឯងផងដែរ។

ដោយឡែក ទីក្រុង Tehran នឹងក្លាយជាម្ចាស់ផ្ទះរៀបចំការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីរ៉ាក់ និងក្រុមជម្រើសជាតិថៃ ដោយក្រុមទាំងពីរនឹងសម្លឹករកការដណ្តើមបានពិន្ទុជាលើកទីមួយរបស់ពួកគេក្នុងការប្រកួតនៅរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ មួយនេះ។ ក្រុមជម្រើសជាតិជប៉ុន មានកំណត់ត្រាឈ្នះ៨លើក និងចាញ់៧លើកនៅពេលប្រកួតជាមួយនឹងក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអាស៊ី អូស្ត្រាលី ប៉ុន្តែ ពួកគេពិតជាមានការលំបាកណាស់ក្នុងការរារាំងមិនឲ្យ Cahill រកគ្រាប់បាល់បញ្ចូលទីនៅពេលប្រកួតជាមួយនឹងពួកគេ។ អូស្ត្រាលី និងអារ៉ាប៊ីសាអ៊ូឌីត កំពុងនាំមុខក្នុងពូល B ដោយមាន៧ពិន្ទុ។ ជប៉ុន និងអេមីរ៉ាតអារ៉ាប់រួម កំពុងតែដេញតាមពីក្រោយមួយពិន្ទុក្នុងការប្រជែងយកកៅអីឈានទៅប្រកួត World Cup ដោយស្វ័យប្រវត្តិចំនួន២ក្នុងពូលនេះ៕

សុមទស្សនាវិដេអូ Highlight របស់​ខ្សែប្រយុទ្ធ Tim Cahill

កម្មវិធីប្រកួតនៅរាត្រីនេះ

អូស្ត្រាលី v ជប៉ុន – 4 ល្ងាច
អ៊ីរ៉ាក់ v ថៃ – 7:30 យប់
អ៊ូសបេគីស្ថាន v ចិន – 8 យប់
អ៊ីរ៉ង់ v កូរ៉េខាងត្បូង – 9:45 យប់
កាតា v ស៊ីរី – 11 យប់

The post ជប៉ុន ត្រៀមប៉ះជើងខ្លាំងអូស្ត្រាលី ក្នុងជម្រុះ World Cup ល្ងាចនេះ(មានវិដេអូ) appeared first on CamboSport.