Samsung​ ​ប្រកាស​​ផ្លូវ​ការ ផ្អាក​លក់​ ​Note 7​ ​បណ្ដោះ​អាសន្ន

Samsung​ ​ទើប​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​ដំណាង​ចែក​ចាយ​ស្មាតហ្វូន​របស់​ខ្លួន​ជុំវិញ​ពិភពលោក​ផ្អាក​ការ​លក់​ ​Galaxy Note 7​ ​ជា​បណ្ដោះ​អាសន្ន​ក្រោយ​ស្មាតហ្វូន​ម៉ូដែល​នេះ​ត្រូវ​រក​ឃើញ​នៅ​បន្ត​មាន​បញ្ហា​ថ្ម។

 

Samsung​ ​ប្រកាស​​ផ្លូវ​ការ ផ្អាក​លក់​ ​Note 7​ ​បណ្ដោះ​អាសន្ន

 

ក្នុង​សេចក្ដី​ប្រកាស​លើ​គេទំព័រ​ផ្លូវការ​​របស់​​ ​Samsung​ ​បញ្ជាក់​ថា​ធ្វើ​ឡើង​ក្រោម​លក្ខខណ្ឌ​រក្សា​សុវត្ថិភាព​ដល់​អ្នក​ប្រើប្រាស់​ ​ខណៈ​ក្រុមហ៊ុន​នៅ​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​រក​ដំណោះ​ស្រាយ។ លើស​ពី​នេះ​ ​Samsung​ ​ក៏​ណែនាំ​ឲ្យ​អ្នក​កំពុង​ប្រើ​ ​Note 7​ ​ម៉ូដែល​ធម្មតា​ ​និង​ម៉ូដែល​ប្ដូរ​ថ្មី​ធ្វើ​ការ​បិទ​ជា​បណ្ដោះ​អាសន្ន​ព្រោះ​ដើម្បី​ប្រាកដ​ពី​កម្រិត​សុវត្ថិភាព៕

 

អាន​បន្ត​ ​៖​ iPhone 7 Jet Black ឆ្កូត​មើល​លែង​យល់​ ក្រោយ​ប្រើ​បាន​ពីរ​សប្ដាហ៍​

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​news.samsung