Pogba ស៊ុតមួយគ្រាប់ ជួយឲ្យបារាំង ឈ្នះហូឡង់យប់មិញ ខណៈព័រទុយហ្គាល់ លុតគូប្រកួត ៦-០ ក្នុងវគ្គជម្រុះ World Cup (មានវីដេអូ)

អឺរ៉ុប៖ ក្រុមជម្រើសជាតិបារាំង កាលពីយប់មិញ យកឈ្នះលើក្រុមជម្រើសជាតិហូឡង់ទាំងពិបាកក្នុងវគ្គជម្រុះ World Cup ឆ្នាំ២០១៨ ដែលនឹងត្រូវប្រព្រឹត្តឡើងនៅប្រទេសរុស្ស៊ីឆ្នាំក្រោយ។

ចំនែកឯម្ចាស់ជើងឯក EURO ឆ្នាំ២០១៦ វិញ ធ្វើបានយ៉ាងល្អកាលពីយប់មិញ ដោយបានបំបាក់គូប្រកួតយ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០ ។

ទាក់ទងនឹងការប្រកួតរវាងបារាំង និងហូឡង់ កាលពីយប់មិញ ខ្សែបម្រើដែលមានតម្លៃខ្លួនថ្លៃជាងគេលើពិភពលោក កីឡាករ Paul Pogba បានស៊ុតបញ្ចូលទីពីចម្ងាយ នៅនាទី៣០ ជួយឲ្យបារាំង ឈ្នះ ហូឡង់ ១-០ ដែលធ្វើឲ្យបារាំងបន្តរក្សាចំណាត់ថ្នាក់លេខ១ ក្នុងពូលA ។

ចំនែកឯហូឡង់វិញ ក៏បានព្យាយាមសម្រុកដើម្បីស្វែងរកគ្រាប់បាល់ដែរ ប៉ុន្តែគ្មានសំណាង ធ្វើឲ្យលទ្ធផល ១-០ រក្សារហូតដល់បញ្ចប់ការប្រកួត។ 

ក្រឡេកមកមើល មួយគូទៀតក្នុងពូលB ក្រុមជម្រើសជាតិ ព័រទុយហ្គាល់ យកឈ្នះ លើក្រុមជម្រើសជាតិ Faroe Island ក្នុងលទ្ធផល ៦-០។ គួរបញ្ជាក់ផងដែរថា ព័រទុយហ្គាល់ ២ប្រកួតចុងក្រោយនេះ ធ្វើបានយ៉ាងល្អដោយកាលពីប្រកួតមុនក៏បានឈ្នះ ក្នុងលទ្ធផល ៦-០ ដូចគ្នានេះដែរ ទៅលើក្រុមជម្រើសជាតិអង់ដូរ៉ា ។ចំពោះ៦គ្រាប់របស់ព័រទុយហ្គាល់ កាលពីយប់មិញ ស៊ុតចូលទីដោយកីឡាករ Andre Silva ៣គ្រាប់ម្នាក់ឯង និង Cristiano Ronaldo, Moutinho, Cancelo ម្នាក់មួយគ្រាប់ ។ 

ដូច្នេះ ព័រទុយហ្គាល់ ឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ មាន៦ពិន្ទុ តាមពីក្រោយក្រុមជម្រើសជាតិស្វីស ដែលមាន៩ពិន្ទុ ឈរលើកំពូលតារាង ៕ 

ទស្សនាវីដេអូ Highlights នៃការប្រកួត៖

ប្រភព៖ | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត