កោះពេជ្រ ខ្សែភាពយន្ដខ្មែរ កំពុងចាក់បញ្ចាំងលើឆាកអន្ដរជាតិ (មានវីដេអូ)

ភ្នំពេញ៖ កោះពេជ្រ គឺជាខ្សែភាពយន្ដខ្មែរ ដែលបានប្រមូលរង្វាន់អន្ដរជាតិជាច្រើន កាលពីប៉ុន្មានខែមុន។

សម្រាប់រឿងនេះផ្ទាល់ កំពុងតែចាក់បញ្ចាំងនៅរោងមហោស្រពភាយន្ដប៊ូសាន ដែលជារោងមហោស្រពធំមួយ ក្នុងចំណោមរោងមហោស្រពធំៗនៅក្នុងអាស៊ី ខណៈដែលខ្សែភាយន្ដ កោះពេជ្រ នេះនឹងរពឹងទុកថា នឹងចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ដោយផលិតកម្មពូព្រំ។

គួរបញ្ជាក់ថា ខ្សែភាពយន្ដនេះនិយាយពី «កោះពេជ្រ ជានិមិត្តរូបអនាគតរបស់កម្ពុជា ជាឋានសួគ៌ល្វឹងល្វើងសែនទំនើប សម្រាប់អ្នកមានលើឆ្នេរទន្លេ នៅភ្នំពេញ។ ដូចជាក្មេងជនបទឯទៀតដែរ ខណៈដែលបូរ៉ា អាយុ១៨ឆ្នាំ ត្រូវគេបបួលពីភូមិកំណើតឱ្យមកធ្វើការខាងសំណង់ឱ្យ​ ក្រុមហ៊ុន​ អភិវឌ្ឍន៍ ​ដីធ្លីនៅកោះពេជ្រនេះ។ បូរ៉ាបានរាប់អានមិត្តភក្តីថ្មីៗ ហើយថែមទាំងជួ​បបងប្រុស បង្កើតខ្លួនឈ្មោះសូឡី ដែលមានឬកពារ​ ហំហួន ហើយបាត់ខ្លួនពីផ្ទះអស់ ៥ឆ្នាំហើយ។ សូឡី នាំបូរ៉ាឱ្យស្គាល់ពិភពអស្ចារ្យរបស់យុវជនទីក្រុងឡូយឆាយ ជាមួយស្រីៗក្មេងៗ ជីវិតរាត្រី និងការស្រមើស្រមៃផ្សេងៗទៀត។»

សូមទស្សនា Trailer ខាងក្រោម៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload