មូលហេតុដែលគ្រប់គ្នាចូលចិត្តហៅ Sulli ថា «ផ្លែសារី»!! (មានវីដេអូ)

កូរ៉េខាងត្បូង៖ មានមនុស្សជាច្រើន ដែលជាពិសេសនោះគឺអ្នកគាំទ្ររបស់ ស្រីស្រស់សាច់សខ្ចី នាង Sulli អតីតក្រុម F(x) តែម្តង ដែលភាគច្រើនពួកគេនិយមហៅនាងថា «កញ្ញាផ្លែសារី» ឬ «Peach» ដោយឈ្មោះហៅក្រៅនេះ គឺត្រូវបានបែកធ្លាយចេញដំបូង ពីមិត្តភក្តិជិតដិតរបស់នាងផ្ទាល់តែម្តង នោះគឺតារាចម្រៀងទោលនាង IU។

យ៉ាងណាមិញ ចំពោះអ្នកគាំទ្រមួយចំនួនពួកគាត់ប្រាកដជាឆ្ងល់ហើយ ថាហេតុអ្វីបានជានាង IU ដាក់រហស្ស័នាមឲ្យ Sulli ថា«ផ្លែសារី»ដូច្នេះទៅវិញ។ ទាក់ទងនឹងរឿងនេះផងដែរ នាង IU ក៏បាននិពន្ធចម្រៀងមួយបទសរសេរដោយខ្លួនឯង បរិយាយពីអត្ថន័យទាក់ទងនឹងឈ្មោះ«ផ្លែសារី»នេះផងដែរ។

មិនថាយ៉ាងណា ក្រោយបទចម្រៀងរបស់នាងបានចេញផ្សាយ ជាសាធារណៈ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ទាក់ទងនឹងអត្ថន័យបទចម្រៀងមួយបទនេះ ជាពិសេសគឺចាប់អារម្មណ៍នឹងសម្រស់របស់នាង Sulli តែម្តង។

ខាងក្រោមនេះ ជាអត្ថន័យដែលគេដាក់ឈ្មោះនាងថា «ផ្លែសារី»៖ 

ផ្ទៃមុខរបស់នាង ជាពិសេសគឺ ថ្ពាល់ទាំងសងខាងតែម្តង គឺសផ្កាឈូកដូចជាផ្លៃសារីអញ្ចឹង។

សម្រស់របស់នាង គឺស្រស់ស្អាត មើលទៅមិនដូចជាជនជាតិកូរ៉េនោះទេ។

ស្នាមញញឹម ផ្លែសារី :D

Sulli បង្ហាញធ្មេញផ្លែសារីរបស់នាង ដែលមើលទៅរាងមូលៗតូចៗ គួរឲ្យស្រលាញ់។

Expression លេងទឹកថ្ពាល់ប៉ោងៗដូចជាផ្លែសារីពិតៗ។

សម្រស់ កញ្ញា ផ្លែសារី ធ្វើឲ្យអ្នកគាំទ្រឃើញហើយ ភ្លេចដកដង្ហើម។

ខាងក្រោមនេះ ជាវីដេអូបទ «Peach» ច្រៀងដោយ IU

ប្រភព៖Koreaboo

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា អតីតសមាជិកក្រុម F(x) វ័យ២២ឆ្នាំ កញ្ញា Sulli បានធ្វើឲ្យអ្នកគាំទ្រក្តៅក្រហាយឡើងវិញជាថ្មីម្តងទៀត បន្ទាប់ពីនាងបានបង្ហោះនូវរូបថតប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គម IG ផ្ទាល់ខ្លួនរបស់នាង។

ជាការពិតណាស់ នៅក្នុងរូបថតប៉ុន្មានសន្លឹកដែលនាង បានបង្ហោះនោះ អ្នកគាំទ្រសង្កេតឃើញថា នាងពិតជាមិនបានពាក់អាវក្នុងនោះទេ ដែលវាជាភាពគួរឲ្យខ្មាសអៀនមួយសម្រាប់ភ្នែកអ្នកផង ដែលកំពុងតែអ្នកគាំទ្រនាង។

លើសពីនេះ នាងក៏ត្រូវបានអ្នកគាំទ្រមួយចំនួន ជេរស្តីឲ្យនាងថាជាមនុស្ស«គ្មានគំនិត, អត់ចេះគិត» រីឯអ្នកគាំទ្រមួយចំនួនផ្សេងទៀត ក៏មានការព្រួយបារម្ភ ពីការបណ្តែតបណ្តាយខ្លួនខ្លាំងពេករបស់នាងផងដែរ ព្រោះថានេះមិនមែនជាលើកទី១ទេ ដែលនាងបង្ហោះរូបភាពមិនពាក់អាវក្នុងបែបនេះ ហើយនាងក៏បានបង្ហោះនូវអ្វីៗជាច្រើនទៀត ដែលពេលខ្លះធ្វើអ្នកគាំទ្រជាច្រើនព្រួយបារម្ភ ពីអនាគតរបស់នាងថែមទៀតផង។ 

ប៉ុន្តែមិនយ៉ាងណា បើទោះបីជាមានមនុស្សជាច្រើនស្អប់នាង ឬក៏និយាយអាក្រក់ និង ជេរប្រមាថដល់រូបនាងខ្លាំងៗ ជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ ប៉ុន្តែ បើតាមការសង្កេតមើលទៅ Sulli នាងក៏ហាក់បីដូចជាមិនខ្វាយខ្វាល់ ឬអើពើទៅលើអ្វីទាំងអស់ នាងនៅតែបន្តធ្វើអ្វីដែលនាងចង់ធ្វើ ឬអាចនិយាយបានថា នេះជាសិទ្ធិរបស់បុគ្គលរៀងៗខ្លួន គេចង់ធ្វើអ្វីស្លៀកពាក់អ្វី​ក៏ជារឿងរបស់គេ ហើយនេះជាអ្វីដែលនាងជ្រើសរើស និងពេញចិត្តបង្ហាញវាដោយខ្លួនឯង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload