ព្រៃ​ផ្សៃហួស​! គ្រាន់តែកូនមិនព្រម​ញ៉ាំ​អាហារព្រឹក

នាង​ជា​ម្តាយ​ឈ្មោះ Zaidah និង​គូស្នេហ៍ បាន​ខំប្រឹង​ដាស់​កូន​ពី​ដំណេក តែ​កូន​មិន​បានភ្ញាក់​ឡើយ​ ។ ​ការពិត​កូនប្រុស​បាន​ដាច់​ខ្យល់​ស្លាប់ ក្រោយពួកគេ​វាយដំយ៉ាងដំណំ ព្រោះតែចង់ឱ្យញ៉ាំអាហារពេលព្រឹក ។

កូនប្រុសរងគ្រោះ ឈ្មោះ​ Mohamad Daniel  ​អាយុ​ទើបតែ​២​ឆ្នាំ​ ​​ដែល​ការ​ស្លាប់​ ដោយសារ​មិន​ព្រម​ញ៉ាំ​អាហារ​ពេល​ព្រឹក ​ត្រូវ​នាងជាម្តាយ Zaidah និង​គូស្នេហ៍​​ឈ្មោះ Daniel ប្រើ​ហិង្សាវាយដំ​​ក្នុងបំណង​ចង់​ឱ្យ​កូន​​ញ៉ាំ​បាយ តែ​ពួក​គេ​វាយ​ជ្រុល ក៏​បណ្តាល​ឱ្យ​​ស្លាប់​នៅ​​ថ្ងៃ​បន្ទាប់​ ។

គួរ​បញ្ជាក់​ថា គូស្នេហ៍​នាង​ Zaidah មិនមែន​ជា​ឪពុក​បង្កើត​របស់ក្មេងប្រុស Daniel ទេ​ ។ ឪពុក​បង្កើត​របស់ Daniel គឺ​កម្មករ​ជូត​សម្អាត​ម្នាក់​​ឈ្មោះ​ថា Mohamad Nasser Abdul Gani ដែល​បាន​ជាប់​ឃុំ​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន តាំងពី​ខែធ្នូ​ ២០១២ រហូត​ដល់​ខែមិថុនា​២០១៤​ ។

ឪពុក​​ពិតជា​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ស្លាប់​របស់​កូនបង្កើត​ ​ដែល​មាន​អាយុ​ទើបតែ​២​ឆ្នាំ​។ គាត់​បាន​ហូរ​ទឹកភ្នែក​ក្រោយ​ពេល​ដឹង​ថា​ កូន​បាន​បាត់បង់​ជីវិត​ មុន​ពេល​ឆ្លង​ថ្ងៃ​ខួបកំណើត​គម្រប់​អាយុ​៣​ឆ្នាំ ​។ ​​គាត់​​បាន​បី​ត្រកង​កូន​ ​មុន​​យក​ទៅ​កប់ ​។

បុរស​​​ជា​ឪពុកបង្កើត​និយាយ​ថា​​ «​ខ្ញុំ​មិន​ទាន់​បានឃើញ​មុខ​កូន​ខ្ញុំ​ផង ​។ តែ​នៅ​ពេល​ដែល​ខ្ញុំ​បានឃើញ គេ​បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ​ ។ កាលពី​គាត់​នៅ​ជាប់​ឃុំ គាត់​ធ្លាប់​គិត​ថា ​នឹង​ទៅរ​កកូន​គាត់​​ពេល​ដែល​បាន​ចេញពី​គុក​» ។

បច្ចុប្បន្ន គូស្នេហ៍​ទាំង​ពីរ​នាក់ ​ដែល​ធ្វើ​​ក្មេង Daniel ស្លាប់ ​ត្រូវ​បញ្ជូន​ឡើង​តុលាការ ​ដើម្បី​សម្រេចប្រកាស​សាលក្រម​ ។