លោក​តា ៩៤​ឆ្នាំ ចូល Gym លើក​ដុំ​ដែក​រាល់​ថ្ងៃ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

លោក​តា​មាន​វ័យ​ចំណាស់ រហូត​ដល់​ទៅ ៩៤​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Shen Hua មក​ពី​ខេត្ត​ក្វាងចូវ ប្រទេស​ចិន បាន​និង​កំពុង​តែ​ទាក់​ទាញ​ចំណាប់​អារម្មណ៍ អ្នក​និយម​ប្រើប្រាស់​អ៊ីនធឺណិត នៅ​ក្នុង​ប្រទេស​ចិន​ជាច្រើន ដោយ​សារ​តែ​ការ​បង្ហាញ​ពី​ភាព​ខ្លាំងក្លា និង​រឹងមាំ​របស់​ខ្លួន។

 

លោក​តា ៩៤​ឆ្នាំ ចូល Gym លើក​ដុំ​ដែក​រាល់​ថ្ងៃ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

លោកតា Shen Hua

 

លោក​តា Shen បាន​ចាប់​ផ្តើម​ហាត់​ប្រាណ (លើក​ទម្ងន់) បន្ទាប់​ពី​គាត់​បាន​ឈាន​ចូល​វ័យ ៧០​ឆ្នាំ ហើយ​ក៏​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ដោយ​តែង​តែ​ចំណាយ​ពេល​ជាច្រើន នៅ​កន្លែង​ហាត់ប្រាណ ជា​រៀង​រាល់​ថ្ងៃ។ នៅ​ឯ​កន្លែង​ហាត់​ប្រាណ​ក្នុង​ស្រុក​មួយ លោក​តា Shen ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Muscle Grandpa»។

 

លោក​តា ៩៤​ឆ្នាំ ចូល Gym លើក​ដុំ​ដែក​រាល់​ថ្ងៃ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

ទោះ​បី​ជា​យ៉ាង​ណា លោកតា Shen បាន​និយាយ​ថា «ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា កុំ​ប្រឹង​ខ្លាំង​ពេក ព្រោះ​ខ្ញុំ​ចាស់​ហើយ។ វា​មិន​ល្អ​ទេ ដែល​ត្រូវ​ប្រើ​ថាមពល​ច្រើន… ខ្ញុំ​ត្រូវ​ការ​ដក​ថយ​ខ្លះ»។ បច្ចុប្បន្ន លោក​តា Shen បាន​បញ្ចុះ​បញ្ចូល​កូន​ប្រុស និង​កូន​ប្រសារ​ស្រី ឲ្យ​មក​ហាត់ប្រាណ​ដូច​គាត់​ដែរ ដើម្បី​ឲ្យ​មាន​រូបរាង​ស្អាត និង​សុខភាព​ល្អ៕

 

លោក​តា ៩៤​ឆ្នាំ ចូល Gym លើក​ដុំ​ដែក​រាល់​ថ្ងៃ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

លោក​តា ៩៤​ឆ្នាំ ចូល Gym លើក​ដុំ​ដែក​រាល់​ថ្ងៃ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

លោក​តា ៩៤​ឆ្នាំ ចូល Gym លើក​ដុំ​ដែក​រាល់​ថ្ងៃ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

លោក​តា ៩៤​ឆ្នាំ ចូល Gym លើក​ដុំ​ដែក​រាល់​ថ្ងៃ កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ shanghaiist