ឌុច លីដា ព្រួយបារម្ភមែន ក្រោយថតស្រាត ផ្អើលរឿងរិះគន់

ភ្នំពេញ៖ តារាស្រីវ័យក្មេងកញ្ញា ឌុច លីដា មកពីហ៊ានថតស្រាត បាននិយាយថា ត្រង់ចំណុចនេះ នាងក៏មានអារម្មណ៍ព្រួយបារម្ភ ចំពោះចំណាត់ការ​ឬ វិធានការ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខណៈកំពុងតែមានការរិះគន់។

ប៉ុន្តែត្រង់ចំណុចនេះ នាងសង្ឃឹមថា មហាជននិងក្រសួង ក៏ត្រូវយល់ផងដែរ ការថតបែបនេះ នាងធ្វើក្នុងលក្ខណៈបច្ចេកទេសប៉ុណ្ណោះ ហើយថតតែក្នុងរឿងប៉ុណ្ណោះទៀត មិនមែននៅខាងក្រៅឡើយ ដែលអាចប៉ះពាល់មហាជននោះទេ។

តារារូបនេះបានបង្ហាញ អារម្មណ៍ពិតរបស់នាងថា ចំពោះកុនខ្មែរគួរតែមានការបើកទូលាយ ចំពោះការផលិតឈុតបែបនេះ ប៉ុន្តែក៏មិនឱ្យជាលក្ខណៈ ប្រលែងទាំងអស់ផងដែរ ដើម្បីតែល្អនោះទេ។ កុនខ្មែរអាចទៅឆាកអន្តរជាតិ ក៏គួរសំលឹងមើលលក្ខណៈ បែបនេះផងដែរ។

ចំពោះចំណុចរឿងដែលផលិត ចេញជាអាសអាភាសវិញ នាងក៏មិនគាំទ្រ និងមិនអាចទទួលយក។ នាងបានគិតថា កុនខ្មែរដែលអាចទៅក្រៅ ក៏មិនមែនផលិតរឿងបែបឈុតស្រាតឈុតសិចស៊ីច្រើនល្អនោះទេ គឺមានលក្ខណៈជាច្រើនផ្សេងៗទៀត ដែលអន្តរជាតិអាចទទួលបានផងដែរ។

តារាសិចស៊ី ឌុច លីដា បញ្ជាក់ថា នាងបានដឹងរួចហើយ ក្រោយពីចេញរឿងនេះ ផ្សាយជាសាធារណៈ នឹងមានការរិះគន់ចំពោះនាង ប៉ុន្តែនាងក៏ទទួលបានការគាំទ្រ និងសរសើរផងដែរ។

សម្រាប់អ្នកគាំទ្រនាង បានដឹងថាវិស័យសិល្បៈខ្មែរ ដើម្បីចង់ឱ្យ រីកដុះដាលទៅមុខ ដែលពេលខ្លះក៏តម្រូវឱ្យ មានការងារខ្លះហ៊ានលះបង់ ទាំងចិត្តទាំងកាយ ។ នាងបានធ្វើការងារនេះ ដើម្បីសិល្បៈខ្មែរឱ្យមើលដូចពិតៗ ប៉ុន្តែនាងមិនបានធ្វើឈុតស្រាត បែបពិតប្រាកដមែន ដើម្បីរឿងអាសអាភាសនោះទេ។ មុនពេលថត សុទ្ធតែមានការចរចារគ្នា ជាមួយអ្នកដឹកនាំថា ត្រូវថតប្លន់កន្លែងណាខ្លះ ដែលអាចត្រូវថតបាន។ ក្រុមការងារបច្ចេកទេស អាចផលិតរឿងដូចពិតៗ ប៉ុន្តែជាការពិតនោះ វាមិនមែនទែនឡើយ គ្រាន់ប្រើបច្ចេកទេសប៉ុណ្ណោះ៕

ប្រភព ៖
ដើមអម្ពិល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload