កោះរ៉ុង អភិវឌ្ឍ​ពី​ភូមិ​តែលតោល​ទៅ​ជា​ឋានសួគ៌​ទេសចរ

កោះរ៉ុង ទើប​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ស្គាល់​ច្រើន​បន្ទាប់​ពី​មាន​រូបភាព​ជា​ច្រើន​បង្ហាញ​ពី​សម្រស់​ស្រស់​ស្អាត​នៃ​កោះ​ឋានសួគ៌​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ពី​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទៅ​កម្សាន្ត។

 

កោះរ៉ុង អភិវឌ្ឍ​ពី​ភូមិ​តែលតោល​ទៅ​ជា​ឋានសួគ៌​ទេសចរ

 

លោក ហាប់ សៀកលី មេ​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង​ដែល​មក​រស់នៅ​លើ​កោះ​រ៉ុង​ជាង ២០ឆ្នាំ ប្រាប់​ថា មុន​ដំបូង​កោះរ៉ុង​គ្រាន់​តែ​ដែន​ជម្រក​ស្នាក់នៅ​របស់​បង​ប្អូន​អ្នក​នេសាទ​ដែល​ប្រកប​របរ​នេសាទ​សមុទ្រ។ នៅ​ឆ្នាំ​ ២០១០ មាន​ជន​បរទេស​មួយ​ក្រុម​បាន​ធ្វើដំណើរ​មក​កោះរ៉ុង ក្នុង​គោលដៅ​ស្វែង​រក​ទី​កម្សាន្ត​ថ្មី និង​ក៏​ជាប់​ចិត្ត​ទៅ​ភាព​អស្ចារ្យ​នៃ​កោះ​ដាច់​ស្រយាល​ដ៏​ស្រស់​ស្អាត​មួយ​នេះ។

 

ក្រោយ​មក​ភ្ញៀវ​ទេសចរ​ខ្មែរ ក៏​ចាប់ផ្ដើម​ស្គាល់​កោះ​មួយ​នេះ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពី​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​កម្សាន្ត និង​បាន​នាំ​គ្នា​ទៅ​កម្សាន្ត​ទាំង​គ្រួសារ​និង​មិត្តភ័ក្ដិ​ជា​បន្ត​បន្ទាប់។

 

កោះរ៉ុង អភិវឌ្ឍ​ពី​ភូមិ​តែលតោល​ទៅ​ជា​ឋានសួគ៌​ទេសចរហាប់ សៀកលី មេ​ភូមិ​កោះ​តូច

 

ប្រធាន​ភូមិ​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា កោះរ៉ុង​បាន​វិវឌ្ឍ​ពី​កោះ​ដែន​ជម្រក​របស់​ជន​ចំណាក​ស្រុក​ក្រីក្រ ក្លាយ​ជា​កោះ​ឋានសួគ៌​ទេសចរ​មួយ​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ទីតាំង​នៅ​មិន​ឆ្ងាយ​ពី​ដី​គោក​នៃ​ខេត្ត​ព្រះសីហនុ៕

 

 

កោះរ៉ុង អភិវឌ្ឍ​ពី​ភូមិ​តែលតោល​ទៅ​ជា​ឋានសួគ៌​ទេសចរ

 

កោះរ៉ុង អភិវឌ្ឍ​ពី​ភូមិ​តែលតោល​ទៅ​ជា​ឋានសួគ៌​ទេសចរ

 

កោះរ៉ុង អភិវឌ្ឍ​ពី​ភូមិ​តែលតោល​ទៅ​ជា​ឋានសួគ៌​ទេសចរ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា