គណបក្ស​ប្រជាជន​វាយ​បក​លើ​អ្នក​នយោបាយ​អូស្ត្រាលី​ម្នាក់​ថានៅ​ពីក្រោយ​បាតុកម្ម​

លោក ហុង លីម សមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋវិចតូរីយ៉ា ជាថ្មីម្ដងទៀតបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាមានកំហឹង ចំពោះបាតុកម្មដែលលោកបានជួយរៀបចំប្រឆាំងលោក ហ៊ុន ម៉ាណែត អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមែលប៊នកាលពីថ្ងៃសុក្រ។ កាលពីខែសីហា រដ្ឋាភិបាលបានហាមមិនឱ្យលោក ហុង លីម វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញឡើយបន្ទាប់ពីរូបលោកបានហៅគណបក្សកាន់អំណាចថា “តិរច្ឆាន” នៅក្នុងបទសម្ភាសន៍មួយតាមវិទ្យុ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ គណបក្សកាន់អំណាចបានលើកឡើងថា លោក ហុង លីម ដែលជាជនភៀសខ្លួនកម្ពុជា គ្មានសិទ្ធិធ្វើអត្ថាធិប្បាយអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកំណើតរបស់ខ្លួនឡើយ។ សេចក្ដីថ្លែងការណ៍នោះបានលើកឡើងពីបាតុកម្មដែលបានឆ្លើយតបចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានក្រុមកិច្ចការបរទេសរបស់គណបក្សប្រជាជនកម្ពុជាថា “បាតុកម្មនេះជាបាតុកម្មនយោបាយ ព្រោះដឹកនាំដោយបុគ្គលនយោបាយ ហុង លីម ដែលបានបោះបង់សញ្ជាតិដើមរបស់ខ្លួន”។ សេចក្តីថ្លែងការណ៍នេះបន្តថា “ដូច្នេះបុគ្គល ហុង លីម នេះគ្មានសិទ្ធិបញ្ចេញមតិលើអធិបតេយ្យកម្ពុជា ហើយមិនតំណាងឱ្យសំឡេងរបស់ខ្មែរដែលបានចូលរួមនៅក្នុងបាតុកម្មនោះឡើយ”។ សេចក្ដីថ្លែងការណ៍ដដែលនេះបន្តទៀតថា គណបក្សនយោបាយនិង “មេដឹកនាំមិនស្មោះត្រង់”របស់ខ្លួននៅពីក្រោយបាតុកម្មនេះជាផ្នែកមួយនៃការព្យាយាមដើម្បី “បំភ័ន្តមតិជាតិ និងអន្តរជាតិថា កម្ពុជាកំពុងមានវិបត្តិនយោបាយ”។ លោក សុខ ឥសាន […]

The post គណបក្ស​ប្រជាជន​វាយ​បក​លើ​អ្នក​នយោបាយ​អូស្ត្រាលី​ម្នាក់​ថានៅ​ពីក្រោយ​បាតុកម្ម​ appeared first on The Cambodia Daily.