អ្នកទោសម្នាក់ ​បានលោតពីលើរថយន្ដរត់គេចខ្លួនទាំងដៃជាប់ខ្នោះ ខណៈមន្ដ្រីអនុរក្សពន្ធនាគារ កំពុងដឹកយកទៅកាត់ទោស

(ភ្នំពេញ)៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយទៀតហើយ បន្ទាប់ពីអ្នកទោសម្នាក់បានលោតរត់គេចខ្លួនពីលើរថយន្ដទាំងដៃជាប់ខ្នោះ ខណៈដែលមន្ដ្រីអនុរក្សពន្ធនាគារព្រៃស សហការជាមួយមន្ដ្រីនគរបាលខណ្ឌដង្កោ កំពុងតែដឹកជនល្មើសនោះចេញពីពន្ធនាគារ ដើម្បីយកទៅទោស។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្រ្ដីនគរបាល បានឲ្យដឹងថា អ្នកទោសនោះដែលរត់គេចខ្លួននេះ ពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ ហើយនៅពេលនេះ មន្ដ្រីនគរបាល និងមន្ដ្រីអនុរក្សពន្ធនាគារព្រៃស កំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីចាប់ខ្លួនអ្នកទោសនោះមកវិញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា ជនសង្ស័យជា​ជនជាតិវៀតណាម​​២​នាក់​​ ដែលគេដឹងថា ​ទើប​ចេញពី​គុក​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​​ផង ក៏​​ធ្វើ​សកម្ម​ភាព លួច​​ម៉ូតូ​​យក​ទៅ​ដោះ​គ្រឿង ត្រូវ​​​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ​សហការ​ជាមួយ​ពលរដ្ឋល្អ​ ​ចាប់​បាន​​​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ កន្លងទៅ ស្ថិត​នៅ​ចំណុច​ក្នុង​សង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ។

ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​ប៊ូ​វ ហៅ​ប៉ាវ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ធ្លាប់​ជាប់គុក​៣​ដង ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​)​ ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​បានកាលពី​​វេលា​ម៉ោង​០២ ​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ កុម្ភៈ ​ស្ថិត​នៅ​ចំណុច​តាម​ផ្លូវ​លូ​ទឹក​ស្អុយ​​ទៅ​បាក់​ខែង​ថ្មី ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប និង​ម្នាក់​ទៀត​ឈ្មោះ ហូ យ៉ាំ​ង​សៀង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ធ្លាប់​ជាប់គុក​៤​ដង ពី​បទ​ជួញដូរ​គ្រឿងញៀន​) ​ត្រូវ​​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​​កាលពី​វេលា​ម៉ោង​០៣រសៀលថ្ងៃ​ទី​២៤ កុម្ភៈ ​២០១៦ ​ស្ថិត​នៅ​ចំណុច​​ផ្ទះ​ជួល ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​​ឈ្មោះមុជ សុភាព ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជា​ស្មន់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​​បាន​បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប ១​O-០៦២៩ ស៊េរី​ឆ្នាំ​២០១៣ ចត​ទុក​​នៅ​មុខ​ផ្ទះ ​​តែ​​ដោយ​មានការ​សហការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ស៊ើប​អង្កេត​ រហូត​ឈាន​ដល់​​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​ ដែល​ជា​ជនជាតិ​វៀតណាម ​៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកទោសម្នាក់ ​បានលោតពីលើរថយន្ដរត់គេចខ្លួនទាំងដៃជាប់ខ្នោះ ខណៈមន្ដ្រីអនុរក្សពន្ធនាគារ កំពុងដឹកយកទៅកាត់ទោស

អ្នកទោសម្នាក់ ​បានលោតពីលើរថយន្ដរត់គេចខ្លួនទាំងដៃជាប់ខ្នោះ ខណៈមន្ដ្រីអនុរក្សពន្ធនាគារ កំពុងដឹកយកទៅកាត់ទោស

អ្នកទោសម្នាក់ ​បានលោតពីលើរថយន្ដរត់គេចខ្លួនទាំងដៃជាប់ខ្នោះ ខណៈមន្ដ្រីអនុរក្សពន្ធនាគារ កំពុងដឹកយកទៅកាត់ទោស

អ្នកទោសម្នាក់ ​បានលោតពីលើរថយន្ដរត់គេចខ្លួនទាំងដៃជាប់ខ្នោះ ខណៈមន្ដ្រីអនុរក្សពន្ធនាគារ កំពុងដឹកយកទៅកាត់ទោស