របាយការណ៍​​​​​៖ ធនា​គារ​​ពិភព​លោក​​​​​ជា​អ្នក​​ផ្ដល់​​ហិរញ្ញ​វត្ថុ​​ដល់​​​​​ទំនប់​​​វារីអគ្គិសនី​ចម្រូង​ចម្រាស​

ធនាគារពិភពលោកកំពុងប្រើប្រាស់ស្ថាប័នអន្តរការីដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនានាឲ្យជួយផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ និងគម្រោងផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ដោយបណ្ដេញ ឬគំរាមបណ្ដេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារចេញ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលហៅការអនុវត្តនេះបែបថាជាការអនុវត្ត “ដ៏អាក្រក់”។ របាយការណ៍ដែលអង្គការសិទ្ធិមនុស្សមួយក្រុមបានបញ្ចេញកាលពីសប្ដាហ៍មុននេះ ចោទប្រកាន់ “សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ” (IFC) ដែលជាសាខាផ្ដល់ឥណទានឯកជនរបស់ធនាគារពិភពលោកថាបានផ្ដល់មូលនិធិជាសម្ងាត់ដល់គម្រោងចំនួន៩១នៅទូទាំងតំបន់អាស៊ី ក្នុងនោះរួមទាំងគម្រោងចំនួនបីនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយបង្កផលប៉ះពាល់ “ធ្ងន់ធ្ងរ” ប៉ះពាល់ដល់បរិស្ថាន និងការរំលោភសិទ្ធិមនុស្សដែលបំពានស្ដង់ដាររបស់វា។ IFC និយាយថា ខ្លួននឹងខំប្រឹងប្រែងជ្រើសរើសដៃគូវិនិយោគរបស់ខ្លួនកាន់តែប្រុងប្រយ័ត្នជាងមុន និងដើម្បីជួយដៃគូទាំងនោះពិនិត្យមើលគម្រោងដែលពួកគេគាំទ្រ។ លោក ដេវីដ ប្រេដ (David Pred) នាយកគ្រប់គ្រងរបស់អង្គការ “អភិវឌ្ឍន៍បរិយាប័នអន្តរជាតិ” (Inclusive Development International) ឬ IDI ជាអង្គការមួយក្នុងចំណោមអង្គការដែលស្ថិតនៅពីក្រោយរបាយការណ៍នេះ បានលើកឡើងតាមសារអេឡិចត្រូនិកថា “ទាំងនេះជាគម្រោងមានផលប៉ះពាល់យ៉ាងខ្លាំងដែលបានធ្វើឱ្យ ឬនឹងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា រាប់ម៉ឺននាក់ផ្លាស់ប្តូរជម្រក ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។ វាពិតជាអាក្រក់ណាស់ដែល IFC ជាស្ថាប័នមួយដែលប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាព កំពុងផ្ដល់ហិរញ្ញវត្ថុដល់គម្រោងនានាដែលកំពុងបន្តការបំផ្លិចបំផ្លាញយ៉ាងច្រើន”។ នៅក្នុងករណីទំនប់វារីអគ្គិសនីសេសានក្រោម២ IFC បានវិនិយោគរាប់រយលានដុល្លារទៅលើធនាគារ Vietinbank ហើយបានផ្ដល់ឥណទានធានារាប់សិបលានដុល្លារពីសាជីវកម្ម Credit Agricole Corporate ដែលទាំងពីរសុទ្ធតែជាប់ពាក់ព័ន្ធខ្លាំងក្នុងគម្រោងទំនប់វារីអគ្គិសនីដ៏ចម្រូងចម្រាសនេះ ដែលបានបង្កការព្រួយបារម្ភកាន់តែខ្លាំងអំពីផលប៉ះពាល់ដែលអាចកើតមានទៅលើប្រជាជនមូលដ្ឋាន និងបរិស្ថាន។ កាលពីឆ្នាំ២០១៣ អង្គការក្លូបលវីតណេស ដែលជាអង្គការឃ្លាំមើលបរិស្ថានបានរកឃើញថា IFC ជាប់ពាក់ព័ន្ធក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម មួយក្រុមដែលបានប្លន់ដីធ្លីពីជនជាតិដើមភាគតិចរាប់រយគ្រួសារនៅខេត្តរតនគិរីភាគឦសាននៃប្រទេស ដោយកាប់ឆ្ការដីព្រៃអារក្សអ្នកតារបស់ពួកគេ។ ប្រតិកម្មតបទៅនឹងពាក្យបណ្ដឹងផ្លូវការពីគ្រួសារទាំងនេះ IFC បានចូលអន្តរាគមន៍ដើម្បីជួយកាត់បន្ថយការកាប់ឆ្ការ ហើយការពារដីធ្លីរបស់ពួកគាត់។ ការចរចាដែលនាំសម្រុះសម្រួលដោយ IFC រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋកំពុងតែបន្ត។ របាយការណ៍កាលពីសប្ដាហ៍មុនបង្ហាញថា IFC នៅតែផ្ដល់ហិរញ្ញវត្ថុដល់គម្រោងគួរឱ្យសង្ស័យនានានៅទូទាំងតំបន់។ ចំណែកឯចម្ការនៅក្នុងខេត្តរតនាគិរី IFC ទិញយកភាគហ៊ុននៅក្នុងធនាគារ  និងមូលនិធិវិនិយោគដែលផ្ដល់ហិរញ្ញវត្ថុដល់គម្រោងទាំងនេះដើម្បីបិទបាំងការការជាប់ព័ន្ធរបស់ខ្លួន។ លោក ដេវីដ ប្រេដ ថ្លែងថា […]

The post របាយការណ៍​​​​​៖ ធនា​គារ​​ពិភព​លោក​​​​​ជា​អ្នក​​ផ្ដល់​​ហិរញ្ញ​វត្ថុ​​ដល់​​​​​ទំនប់​​​វារីអគ្គិសនី​ចម្រូង​ចម្រាស​ appeared first on The Cambodia Daily.