Drake បំបែក​កំណត់ត្រា Michael Jackson ​​នៅ​​ American Music Awards ឆ្នាំ​នេះ

តារា​រ៉េប​កាណាដា Drake បាន​​បំបែក​កំណត់​ត្រា​របស់​អតីត​ស្ដេច​ចម្រៀង​ប៉ុប Michael Jackson ដោយ​ឱប​បេក្ខភាព​ដល់​១៣ ក្នុង​កម្មវិធី​ប្រគល់​ពាន​ផ្នែក​ចម្រៀង​របស់​អាមេរិក American Music Awards ឆ្នាំ ២០១៦។ នេះ​បើ​តាម​កម្មវិធី​មួយ​នេះ​បាន​ប្រកាស។ ​​

 

Drake បំបែក​កំណត់ត្រា Michael Jackson ​​នៅ​​ American Music Awards ឆ្នាំ​នេះ

រូបភាពផ្ដល់សិទ្ធិ​ដោយ Reuters

 

​តារា​វ័យ​២៩​ឆ្នាំ​រូប​នេះ​គួរ​តែ​អរគុណ​ដល់​អាល់ប៊ុម “Views” ដែល​មាន​បទ “Hotline Bling” ក្នុង​​នោះ​ជួយ​ឲ្យ​គេ​​កាន់កាប់​បេក្ខភាព​ច្រើន​បែប​នេះ រហូត​បំបែក​កំណត់ត្រា Michael Jackson ​ដែល​ធ្លាប់​ទទួល​បាន​១១​បេក្ខភាព​ក្នុង​ឆ្នាំ​១៩៨៤ នៃ​កម្មវិធី American Music Awardsនេះ។

 

សម្រាប់​ពាន​រង្វាន់​ធំ​ប្រចាំ​កម្មវិធី តារា​​ច្រៀង​ឯក​ប្រចាំ​ឆ្នាំ (Artist Of The Year) Drakeត្រូវ​ប្រកួត​ប្រជែង​ជាមួយ​តារា​​ល្បី​ជា​ច្រើន​ដូចជា Adele, Beyonce, Bieber, Selena Gomez, Adriana Grande, Rihanna, Twenty One Pilots, Carrie Underwood and The Weeknd ជា​ដើម។

 

Drake បំបែក​កំណត់ត្រា Michael Jackson ​​នៅ​​ American Music Awards ឆ្នាំ​នេះ

ងាក​ទៅ​មើល​តារា​ដទៃ​ទៀត Rihanna គ្រង​បេក្ខភាព​ចំនួន​៧ ស្រប​ពេល Adele និង​Bieber ​មាន​៥និង​Beyonce និង The Chainsmokers  មាន​៤។ ១០​បេក្ខភាព​នឹង​ត្រូវ​កាត់​ពាក់​កណ្ដាល​នៅ​ថ្ងៃ​ទី ១៤ ខែ វិច្ឆិកា​អាស្រ័យ​លើ​ការ​បោះឆ្នោត​របស់​អ្នក​គាំទ្រ។ ហើយ​ការ​បោះឆ្នោត​សម្រាប់ តារា​​ច្រៀង​ឯក​ប្រចាំ​ឆ្នាំ​នឹង​បិទ​នៅ​ថ្ងៃ​ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦៕

 

Drake បំបែក​កំណត់ត្រា Michael Jackson ​​នៅ​​ American Music Awards ឆ្នាំ​នេះ

រូបភាពផ្ដល់សិទ្ធិ​ដោយ Reuters

Drake បំបែក​កំណត់ត្រា Michael Jackson ​​នៅ​​ American Music Awards ឆ្នាំ​នេះ

រូបភាពផ្ដល់សិទ្ធិ​ដោយ Reuters

 

ចុចអាន៖Beyonce ប្រមូល​​​ពាន​នៅ VMAs​ 2016 លើស​​គេ​ ហើយ​បំបែក​កំណត់ត្រា​ទៀត

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail