កុំ​ចេះ​តែ​បើក​ឯកសារ PDF ប្រយ័ត្ន​ចាញ់​បោក​បោស​គូទ​ខោ

ឯកសារ​ដាក់​រូប PDF ជា​ប្រភេទ File .exe ផ្ទុក​មេរោគ ធ្លាប់​កើត​ឡើង​ជា​ញឹកញាប់​និង​ជា​វិធីសាស្ត្រ​ពេញ​និយម ដែល​ពួក Hacker តែង​ដាក់​បន្លំ​ឲ្យ​អ្នក​ប្រើប្រាស់​ចុច​មើល​និង​ដោនឡូត។

 

កុំ​ចេះ​តែ​បើក​ឯកសារ PDF ប្រយ័ត្ន​ចាញ់​បោក​បោស​គូទ​ខោ

 

បើ​តាម​លោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព ICT អះអាង​ថា ឯកសារ PDF បញ្ចប់​ខាង​ចុង​ដោយ .exe ផ្ទុក​ដោយ​មេរោគ​ដែល​អាច​ឲ្យ Hacker ចូល​លួច​ទិន្នន័យ​ដូចជា​លេខ​សម្ងាត់ ដក​ប្រាក់​ធនាគារ និង​ព័ត៌មាន​ផ្សេងៗ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់។

 

ពេល​អ្នក​ប្រើប្រាស់​ចុច​លើ PDF​ មេរោគ​ទាំង​នោះ មេរោគ​នឹង​​ចាប់​ផ្តើម​​ដំណើរការ​លើ​កុំព្យូទ័រ ជា​ការ​បើក​ផ្លូវ​ឲ្យ​​ Hacker ​ចូល​លួច​ទិន្នន័យ​បាន​ងាយ​ស្រួល។

 

រឹតតែ​ធ្ងន់ធ្ងរ​ជាង​នេះ លោក ផាន់ណារិទ្ធ​ថា Hacker ក៏​អាច​ប្រើ Keylogger ដើម្បី​កត់ត្រា​រាល់​សកម្មភាព​ដំណើរ​ការ​លើ​កុំព្យូទ័រ​របស់​ជន​រងគ្រោះ និង​បញ្ជា​ពី​ចម្ងាយ​បាន​ថែម​ទៀត​ផង។ ដូច្នេះ​ត្រូវ​ចេះ​ប្រយ័ត្ន​ប្រយែង ពេល​បើក​ឯកសារ PDF លើ​អ៊ីនធឺណិត​ម្តងៗ៕

 

អត្ថបទ៖ ប៉ែត ផាន់និត