កីឡា​ករ​ប្រដាល់​រុស្ស៊ី​ Eby ដៃ​គូ​ប្រកួត​ជាមួយ​ កែវ រំចង់ មាន​ទាំង​សរសើរ និង​អាណិត

អ្នក​លេង​ Facebook ជា​ច្រើន​បាន​ធ្វើ​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ជុំវិញ​​រូប​ថត​ប៉ុន្មាន​សន្លឹក​របស់​កីឡា​ករ​ប្រដាល់​ជន​ជាតិ​ រុស្ស៊ី​ ម្នាក់​ដែល​មាន​ឈ្មោះ​ថា អ៊ីបី (Eby) ដោយ​មាន​ទាំង​ការ​អាណិត និង​ការ​សរសើេរ។

នៅ​ក្នុង​រូបថត​នោះ​គេ​ឃើញ​កីឡា​ករ​ម្នាក់​នេះ​ដេក​នៅ​លើ​គ្រែ​នៅ​កណ្ដាល​វាល​ដោយ​គ្មាន​ ដោយ​គ្មាន​គ្រែ ខ្នើយ​ ឬ ភួយ​នោះ​ទេ ដែល​មើល​ទៅ​ស្ថាន​ភាព​នៅ​ពេល​នោះ​គឺ​ជា​ពេល​យប់។ អ្នក​លេង​ Facebook ម្នាក់​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​​ដោយ​ការ​ថា “គាត់​មើល​ទៅ​ពិត​ជា​គួរ​ឲ្យ​អាណិត​ណាស់ ហេតុអ្វី​បាន​ជា​គេ​មិន​ផ្តល់​កន្លែង​ដ៏​សមរម្យ​មួយ​សម្រាប់​​សម្រាក់​ “។

ចំណែក​ឯ​អ្នក​លេង​ Facebook ម្នាក់​ទៀត​ក៏​បាន​បញ្ចេញ​មតិ​ក្នុង​ន័យ​សរសើរ​ថា “ខ្ញុំ​បាន​មើល​ការ​ប្រដាល់​របស់​គាត់​ហើយ គាត់​វាយ​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ មិន​ដូច​កីឡាករ​មុន​ៗ​ទេ​ ខ្ញុំ​ស្រលាញ់​ចរិក​ដ៏​ល្អ​របស់​គាត់​”។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា កីឡា​ករ​រស្ស៊ី Eby បាន​ប្រកួត​ចាញ់​កីឡា​ករ​របស់​កម្ពុជា​យើង​គឺ​កីឡា​ករ កែវ រំចង់ ដោយ​ពិន្ទុ។ ចំណែក​ឯ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​គាត់​ត្រូវ​ដេក​នៅ​កណ្ដាល​វាល នៅ​ពេល​យប់​មុន​ការ​ប្រកួត​នោះ គឺ​មិន​ប្រភព​ព័ត៌មាន​បញ្ជាក់​ច្បាស់​លាស់​នោះ​ទេ អាច​មក​ពី​គាត់​គ្រាន់​តែ​សម្រាក់​លេង ឬ ក៏​មូលហេតុ​អ្វី​នោះ​ទេ៕

ទស្សនា​វីដេអូ​ការ​ប្រកួត​រវាង​កីឡា​ករ កែវ រំចង់ ជាមួយ​នឹង​កីឡា​ករ Eby ៖

 

អត្ថបទ ៖ ជលស័យ
ប្រភព ៖ Facebook

  • កីឡា​ករ​ប្រដាល់​រុស្ស៊ី​ Eby ដៃ​គូ​ប្រកួត​ជាមួយ​ កែវ រំចង់ មាន​ទាំង​សរសើរ និង​អាណិត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:វីដេអូ
Tags: