សារខ្លីរបស់នាង Shu Qi កំពុងទាក់ទាញការចាប់អារម្មណ៍

6 Videos


ក្រោយពីបានភ្ជាប់ចំណងអាពាហ៍ពិពាហ៍ស្ងាត់ៗកាលពីដើមខែកញ្ញាកន្លងទៅនេះ តារាស្រី Shu Qi និង ស្វាមី លោក Stephen Fung បានទទួលការអបអរជាច្រើនពីបណ្តាអ្នកលេងអ៊ីនធឺរណេត ។

សារខ្លីរបស់នាង Shu Qi កំពុងទាក់ទាញការចាប់អារម្មណ៍

យោងតាមសារព័ត៌មាន គេបានដឹងដែរថា ទោះបីជាអ្នកទាំងពីរបានចេញមុខបញ្ជាក់ច្បាស់ៗ បដិសេធរឿងមានផ្ទៃពោះក្តី គេបានសង្កេតឃើញថា ការបង្ហោះសារខ្លីរបស់នាង Shu មានបង្កប់ន័យម្យ៉ាង ដែលអាចសន្និដ្ឋានថា នាងកំពុងមានផ្ទៃពោះ ។ តារាស្រីវ័យ ៤០ ឆ្នាំរូបនេះបានសរសេរសារខ្លីលើគណនី Facebook ផ្ទាល់ខ្លួនថា «ខ្ញុំមិនអាចញ៉ាំជាតិផ្អែម មិនអាចញ៉ាំសុរា សាច់គោ សាច់មាន់ សាច់ទា គ្រឿងសមុទ្រ… ប្រាប់ខ្ញុំបានទេ វិស្សមកាលនេះមានន័យអ្វីទៅ» ។ ព្រោះតែសារខ្លីនេះ គេអាចសន្និដ្ឋានបានថា នាងប្រាកដជាមិនស្រួលក្នុងខ្លួន ហើយបញ្ហាមានគភ៌ក៏អាចបញ្ហាមួយដែលកំពុងកើតមានផងដែរ ។ យ៉ាងណាក្តី នាង Shu មិនទាន់ចេញមុខបញ្ជាក់ឲ្យច្បាស់ថែមទៀតនោះទេ ក្រោយបង្ហោះសារនេះ ។

សារខ្លីរបស់នាង Shu Qi កំពុងទាក់ទាញការចាប់អារម្មណ៍

គួរបញ្ជាក់ដែរថា នាង Shu និង ស្វាមីបានស្គាល់គ្នាជាង ២០ ឆ្នាំមកហើយ តែទើបនឹងសារភាពស្នេហ៍រវាងគ្នា និង គ្នា កាលពីបីឆ្នាំមុននេះ ៕

សារខ្លីរបស់នាង Shu Qi កំពុងទាក់ទាញការចាប់អារម្មណ៍សារខ្លីរបស់នាង Shu Qi កំពុងទាក់ទាញការចាប់អារម្មណ៍

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)