បះសក់​ !!! រំលោភ​បាន​សម្រេច​៣ដង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បញ្ជូនទៅតុលាការ

បះសក់​ !!! រំលោភ​បាន​សម្រេច​៣ដង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បញ្ជូនទៅតុលាការ
ខេត្តកំពង់ចាម៖ មានហេតុការហួសចិត្តដោយកុមារាអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ «ក៏ចេះរំលោភដែរ» ដោយសារធ្លាប់ឃើញសកម្មភាពត្រេកត្រអាល នៃការរួមភេទ ដែលមាននៅក្នុងទូរស័ព្ទដៃទំនើបៗប្រភេទស្មាតហ្វូនជាដើមរួចហើយក៏ធ្វើឲ្យតណ្ហាពុះកញ្ជ្រោលទ្រាំលែងបាន បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើកុមារីអាយុ៩ឆ្នាំដែលមានទីលំនៅក្បែរគ្នា រួច ក៏ត្រូវអាណាព្យាបាលកុមារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនទៅតុលាការធ្វើការវិនិច្ឆ័យទោស។

លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា កុមារាជាប់ចោទមានឈ្មោះរឹត រដ្ឋា អាយុ១៥ឆ្នាំមានទីលំនៅភូមិស្រែរំដួលឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ចំណែកកុមារីរងគ្រោះឈ្មោះ(ស ឡ)អាយុ៩ឆ្នាំមានទីលំនៅក្បែរគ្នា។

យោងតាមលោកអធិការបានឲ្យដឹងទៀតថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦សមត្ថកិច្ចបានទទួលបណ្តឹងពីអ្នកស្រី ស៊ាន រឿន អាយុ៥២ឆ្នាំ បានប្តឹងពីឈ្មោះ រឹត រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ ផ្ទះក្បែរគ្នាដែលបានរំលោភសេពសន្ថវៈលើកុមារី(ស ឡ)អាយុ៩ឆ្នាំបានចំនួន៣លើក។

អាណាព្យាបាលកុមារីរងគ្រោះបានបញ្ជាក់ថា នៅពេលព្រលប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ឈ្មោះ រឹត តដ្ឋា បាននាំកុមារី«ស ឡ»ទៅខាងក្រោយផ្ទះអ្នកជិតខាងម្នាក់ ហើយក៏ចូលទៅចម្ការដំឡូង រួចក៏ចាប់រំលោភសេពសន្ថវៈតែម្ដង។

ក្រោយពីទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ច បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងសុំគោលការណ៍ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមនាំខ្លួនកុមារាសង្ស័យឈ្មោះរឹតរដ្ឋាមកអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីបំពេញសំណុំឯកសារតាមនីតិវិធីត្រៀមបញ្ជូនទៅព្រះរាជអាជ្ញាចាត់ការបន្ត។

ចំណែកកុមារីរងគ្រោះ(ស ឡ)ត្រូវអាណាព្យាបាលនិងសមត្ថកិច្ចនាំមកកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យនិងព្យាបាល៕

ប្រភព៖ VD7

  • បះសក់​ !!! រំលោភ​បាន​សម្រេច​៣ដង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ បញ្ជូនទៅតុលាការ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: