សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ មក​ពី​សង្កាត់​បឹង​សាឡា​ង

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ មក​ពី​សង្កាត់​បឹង​សាឡា​ង



ភ្នំពេញ​: ល្ងាច​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ​ប្រធាន​ព្រឹទ្ធ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៨៨​នាក់ ដែល​អញ្ជើញ​មក​ពី សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​យល់​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ បងប្អូន​បានអោយ ដឹង​ថា ពួក​គាត់​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំងអស់​គ្នា ព្រមទាំង​មនុស្ស​នៅ ក្នុង​គ្រួសារ ក៏​បាន​ទៅ​ចុះ​ឈ្មោះ​ទាំងអស់​គ្នា រួច​ហើយ​ដែរ​។

សម្តេច បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់ សាមគ្គី​គ្នា សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រួមចំណែក ដល់​ការ​កសាង សុខដុម​ប​នី​យ​កម្ម ក្នុងភូមិ សង្កាត់ និង​អនុវត្ត​គោលនយោបាយ ភូមិ សង្កាត់ មាន​សុវត្ថិភាព អោយ​មាន​ប្រសិទ្ធ ភាព​ហើយ​ដល់​ថ្ងៃ​បោះ​ឆ្នោត សូម​អញ្ជើញ​ទៅ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​ៗ​គ្នា ដើម្បី ជ្រើសរើស អ្នកដឹកនាំ​សង្កាត់​របស់​យើង ដែល​មាន​សមត្ថភាព​គុណភាព​បទ​ពិសោធន៍​ការងារ និង​មាន​ស្មារតី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្មុ​ង​សង្កាត់​យ៉ាង​ពិតប្រាកដ​៕