ស្ត្រី​មាន​ជំងឺ​ឆ្កូត​ជ្រូក​ចុះ​មុជទឹក​ស្រះ​មុខ​ផ្ទះ​លង់​ស្លាប់

ស្ត្រី​មាន​ជំងឺ​ឆ្កូត​ជ្រូក​ចុះ​មុជទឹក​ស្រះ​មុខ​ផ្ទះ​លង់​ស្លាប់



តាកែវ​: ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​អណ្ដែត​ទឹក​ដោយ​សន្និដ្ឋាន​ថា​ចុះ​មុជទឹក​ហើយ​លង់​ស្លាប់​ព្រោះ​ជន​រង​គ្រោះ​មាន​ជំងឺឆ្កួតជ្រូក​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្រះ​ទឹក​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ភ្នំ​បូ​រី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ ។

បើ​តាម​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ឃុំ​ព្រែក​ផ្ទោល​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ចេ​ង ឃុន  អាយុ ១៨​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ ខាងលើ ។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​មាន​ជំងឺឆ្កួតជ្រូក​នៅ​ពេល​កើតហេតុ​បាន​ចុះ​មុជទឹក​នៅ​ស្រះ​ខាង​មុខ​ផ្ទះ​ហើយ​លង់​ស្លាប់​តែ​ម្ដង ។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕