ចៅអធិការ​វត្ត​ចាស់​មិន​ឲ្យ​ធ្វើបុណ្យ​១០០​ថ្ងៃ​សព​លោក​កែម ឡី នៅ​ក្នុង​វត្ត និង​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់

ចៅអធិការ​វត្ត​ចាស់​មិន​ឲ្យ​ធ្វើបុណ្យ​១០០​ថ្ងៃ​សព​លោក​កែម ឡី នៅ​ក្នុង​វត្ត និង​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ច្បាប់



ភ្នំពេញ​: ព្រះ​តេជគុណ មាស សា​ខន ចៅអធិការ​វត្ត​ពោធិ​យ៉ា​រាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១០ ខែតុលា នេះ បាន​ធ្វើ​លិខិត​ជម្រាប​ជូន​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ សព​លោក​កែម ឡី ថា ចៅអធិការ គណៈកម្មការ​វត្ត​ពោធិ​យ៉ា​រាម សូម​ឯកភាព​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ទីតាំង​វត្ត​ធ្វើ​ពិធីបុណ្យ​គម្រប់​ខួប​១០០ ថ្ងៃ សព​លោក​កែម ឡី ឡើយ​។ 

លិខិត​ចៅអធិការ​វត្ត​ពោធិ​យ៉ា​រាម បញ្ជា​ក់ថាៈ​ប្រសិនជា​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​គម្រប់​ខួប​១០០​ថ្ងៃ សព​លោក​កែម ឡី ឬ​មាន​បុគ្គល​និង​ក្រុម​ណាមួយ​នៅ​តែ​រៀបចំ​ពិធី​ខាងលើ សូម​មិន​ទទួលខុសត្រូវ និង​សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចាត់ចែង​ទៅ​តាម​វិធានការ​រដ្ឋបាល​៕