រថយន្ត​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់

រថយន្ត​បុក​ម៉ូតូ​ស្លាប់​បុរស​ម្នាក់ អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់



តាកែវ​: បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង   ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស់​គ្នា ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល ពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦  នៅ​លើ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល​គ​.​ម​លេខ ៤៥-៤៦ ស្ថិត​ក្នុងភូមិ​ត្រាំខ្នា ឃុំ​សូ​ភី ស្រុក​បាទី ខេត្តតាកែវ ។

លោក ង៉ា​ន់ សារី អធិការ​ស្រុក​បាទី​បានអោយ​ដឹង​ថា រថយន្ត​ម៉ាក កាម​រី បា​ឡែ​ន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2Q 2998 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ មិន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពេល​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​។ 

ចំណែក​ម៉ូតូ​ម៉ាក C125 ពណ៌​ខ្មៅ សេរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW 2518 បើកបរ​ដោយ​ឈ្មោះ រឹម ស៊ឹ​ម អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ត្រាំខ្នា ឃុំ​សូ​ភី ស្រុក​បាទី វ ស្លាប់​ភ្នា​ម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថាៈ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បា​ឡែ​ន​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​រួច​ក៍​ជ្រុល​មក​បុក​ម៉ូតូ​១​គ្រឿង​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​តែ​ម្ដង ៕