ហ្វតតេ ផ្តល់​ជូន​​ម្ចាស់​រថយន្ត Isuzu ថ្មី នូវ​អារម្មណ៍​ស្ងប់ និង​សេចក្តីសុខ​ក្នុង​ចិត្ត

ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី ផ្តល់​ជូន​ម្ចាស់​រថយន្ត Isuzu ថ្មី នូវ​អារម្មណ៍ស្ងប់ និង​សេចក្តី​សុខ​ក្នុង​ចិត្ត​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រយៈ​កម្មវិធី​ផ្តល់​ជូន​ពិសេស​តែ​មួយ​គត់​របស់​ខ្លួន។

 

ក្រុមហ៊ុន​​ធានា​​រ៉ាប់​រង​​ឈាន​​មុខ​​គេ​​នៅ​​កម្ពុជា​​បាន​​សហការ​​ជាមួយ Tri Petch Isuzu Sales Co., Ltd និង​ Isuzu dealer K (Cambodia) Co., Ltd ដែល​​ជា​​ក្រុមហ៊ុន​​ចែក​​ចាយ​​រថយន្ត Isuzu ផ្តាច់​​មុខ​​នៅ​​កម្ពុជា​​នូវ​​កញ្ចប់​​សេវា​​ធានា​រ៉ាប់រង​​យាន​យន្ត ហ្វតតេ សម្រាប់​អតិថិជន​​​ដែល​បាន​​​ទិញ​​រ​ថយន្ត​​​ម៉ាក​ Isuzu D‐MAX Blue Power (Pick up) និង mu‐X Blue Power (SUV) ថ្មី។

 

ហ្វតតេ ផ្តល់​ជូន​​ម្ចាស់​រថយន្ត  Isuzu ថ្មី នូវ​អារម្មណ៍​ស្ងប់ និង​សេចក្តីសុខ​ក្នុង​ចិត្ត

 

យ៉ាង​ណា​ការ​ផ្តល់​ជូន​នេះ​មិន​ទាន់​អស់​នៅ​ឡើយ​ទេ សម្រាប់​ក្រុមហ៊ុន​ទាំងពីរ​ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធបច្ចេក​វិទ្យា​ទំនើប​របស់​យានយន្ត​ក្នុង​ការ​ផ្តល់ជូន​រង្វាន់​ដល់​អតិថិជន រួមមាន​ការ​បញ្ចុះ​តម្លៃ និង​ផ្តល់នូវ​បទ​ពិសោធ​នៃ​ការ​បើកបរ​ឲ្យ​កាន់​តែ​មាន​ភាព​រលូន និង​សុវត្ថិភាព។

 

ប្រព័ន្ធ​នេះ​ត្រូវ​បាន​រួម​បញ្ចូល​បន្ទះ​ឈីប​កុំព្យូទ័រ​ក្នុង​រថយន្ត​ដែល​អាច​ត្រួត​ពិនិត្យ​ស្ថានភាព​អ្នក​បើកបរលើ​ផ្លូវ​ដោយ​ផ្អែក​លើ​រយៈ​ចម្ងាយ​ធ្វើ​ដំណើរ និង​ប្រសិទ្ធភាព​ចំហេះ​ប្រេង​ឥន្ធនៈនៅ​ពេល​យាន​យន្ត​ចាប់​ផ្តើម​បញ្ឆេះ។​​​ កម្រិត​ស៊ីប្រេង​ឥន្ធនៈ និង​ហ្រ្វាំង ស្ថិតិ​ល្បឿន ស្ថិតិ​តាម​ការ​ប្រើប្រាស់​ម៉ាស៊ីន​ដែល​កត់ត្រា​​ទុក​ក្នុង​បន្ទះ​ឈីប​នឹង​ត្រូវ​បង្ហាញ​ដល់​ម្ចាស់​យានយន្ត​តាម​រយៈ​ប័ណ្ឌ​ពិន្ទុ​ដែល​ត្រួត​ពិនិត្យ​លើ​ការ​បើកបរ​ក្នុង​រយៈ​ចម្ងាយ​៥០០០​គីឡូម៉ែត្រ ឬ​រៀង​រាល់៦ខែ​ម្តង។

 

អ្នក​បើកបរ​ដែល​មិន​ធ្លាប់​បង្ក​គ្រោះថ្នាក់ និង​មាន​ពិន្ទុ​ខ្ពស់​ក្នុង​ប័ណ្ណ​ពិន្ទុ​របស់​ខ្លួន នឹង​ទទួល​បាន​ការបញ្ចុះ​តម្លៃ​លើ​ប័ណ្ណ​សន្យា​រ៉ាប់រង​របស់​ខ្លួន។ ឧទាហរណ៍ៈ ​អ្នក​ដែល​មាន​ពិន្ទុ​ចន្លោះ​ពី​៩០ ទៅ​១០០ពិន្ទុ​ពេញ​នៅ​លើ​ប័ណ្ណ​ពិន្ទុ​របស់​ខ្លួន​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​១០០ដុល្លារ ចំណែក​ឯ​អ្នក​ដែល​មាន​ពិន្ទុ​ចន្លោះ​ពី​៨០ ដល់​៨៩​ពិន្ទុ ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​៥០​ដុល្លារ។ ការ​បញ្ចុះ​តម្លៃ​ទាំងនេះ​ផ្តល់​ជូន​ក្នុង​កម្រិត​បញ្ចុះ​តម្លៃ​ស្តង់ដារ​របស់ ហ្វតតេ។

 

លោក ឆាលស៍​ ឈីវ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង ហ្វតតេ បាន​មាន​ប្រសាសន៍ថា «ក្រៅ​ពី​ការ​ផ្តល់​ជូន​ដល់​ម្ចាស់​រថយន្ត Isuzu ថ្មី​ នូវ​អារម្មណ៍​ស្ងប់ចិត្ត​ក្នុង​ការ​បើកបរ យើង​ក៏​មាន​បំណង​ផ្តល់ជូន​ពួកគាត់​នូវ​តម្លៃ​សេវា​ធានា​រ៉ាប់រង​សមរម្យ​សម្រាប់​ឥរិយាបថ​បើកបរ​ល្អ និង​គិត​ដល់​សុវត្ថិភាព​ជា​ចម្បង»។ លោក​បន្ត​ថា «ក្នុង​នាម​ក្រុមហ៊ុន​​ធានា​រ៉ាប់រង​ឈាន​មុខគេ​នៅ​កម្ពុជា ហ្វតតេ មាន​បំណង​បន្ត​រៀបចំ​ស្តង់ដារ​ដើម្បី​លើក​កម្ពស់​ការ​អនុវត្ត​ឥរិយាបថ​បើកបរ​ល្អ និង​សុវត្ថិភាព​បើកបរលើ​ដង​ផ្លូវ ហើយ​កិច្ច​សហការ​ប្រតិបត្តិការ​នេះ​គឺ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​យើង​បាន​កំណត់​ដើម្បីសម្រេច​បាន​នូវ​វត្ថុ​បំណង​របស់​ក្រុមហ៊ុន​យើង​ខ្ញុំ។

 

សម្រាប់​ព័ត៌មាន​អំពី​លក្ខខណ្ឌ នៃ​កម្មវិធី​ផ្តល់​ជូន​ពិសេស​នេះ សូម​ទូរស័ព្ទ​ទៅ​លេខ(+855) 23 855  ឬអ៊ីម៉ែល [email protected]

 

អត្ថបទៈពាណិជ្ជកម្ម