ឡេន​ Olloclip ម៉ូដែល​ថ្មី​ជួយ​ឲ្យ​ iPhone 7 ចាប់​រូប​​​បាន​កាន់​តែ​ខ្លាំង

ក្រុមហ៊ុន​ Olloclip បាន​ប្រកាស​ពី​ឡេន​ម៉ូដែល​ថ្មី​ដែល​អាច​ប្រើ​ជា​មួយ​នឹង iPhone 7 និង 7 Plus ដោយ​ឡេន​ម៉ូដែល​ថ្មី​មាន​លក្ខណៈ​ពិសេស​ និង ងាយ​ស្រួល​ភ្ជាប់​ជាង​ម៉ូដែល​មុនៗ។

 

ឡេន​ Olloclip ម៉ូដែល​ថ្មី​ជួយ​ឲ្យ​ iPhone 7 ចាប់​រូប​​​បាន​កាន់​តែ​ខ្លាំង

 

​ឡេន​​ Olloclip ម៉ូដែល​ថ្មី​នេះ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ភ្ជាប់​ដែល​ក្រុមហ៊ុន​​ឲ្យ​ឈ្មោះ​​ថា​ “Connect” ដោយ​គ្រោង​សម្រាប់​ភ្ជាប់​ឡេន​ និង គ្រាប់​ឡេន​ បាន​​ផ្ដាច់​ចេញ​ពី​គ្នា​ ខុស​ប្លែក​ពី​ម៉ូដែល​មុនៗ។ ប្រព័ន្ធ​​ភ្ជាប់​ថ្មី​នេះ​អាច​ឲ្យ​ ឡេន​ នីមួយៗ​​ភ្ជាប់​​គ្នា​ទៅ​នឹង​​ឡេន​របស់​ iPhone 7 បាន​ដោយ​ងាយ​ និង រហ័ស​បំផុត។

 

ឡេន​ Olloclip ម៉ូដែល​ថ្មី​ជួយ​ឲ្យ​ iPhone 7 ចាប់​រូប​​​បាន​កាន់​តែ​ខ្លាំង

 

ចំពោះ​តម្លៃ​របស់​ ឡេន ម៉ូដែល​ថ្មី​មាន​ចែក​ចេញ​ជា​ឈុតៗ​ ដោយ​ឈុត​​ Core Lens តម្លៃ​ ១០០ ដុល្លារ មាន​រួម​បញ្ចូល​ ឡេន Fisheyes, ឡេន Wide-Angle ១២០ ដឺក្រេ​ និង ឡេន​ Macro ដែល​អាច​បង្រួម​បាន​ ១៥ ដង។ សម្រាប់​ឈុត​ Macro Pro តម្លៃ​ ៨០ ដុល្លារ មាន​ ឡេន​ Macro អាច​បង្រួម​បាន​ ៧ ដង, ១៥ ដង និង ២១ ដង។ ឈុត​មួយ​ទៀត​គឺ​ Active Lens តម្លៃ​ ១២០ ដុល្លារ ដែល​មាន​ ឡេន Telephoto ២ គ្រាប់ និង ឡេន​ Ultra-Wide កម្រិត ១៥៥ ដឺក្រេ។

 

​​​
ក្រុមហ៊ុន​ Olloclip បើក​ទទួល​បាន​ការ​កុម្ម៉ង់​ទុក​ចាប់​ពី​ថ្ងៃ​នេះ​ ដោយ​ការ​បញ្ចេញ​លក់​ផ្លូវ​ការ​នៅ​ធ្វើ​ឡើង​នា​ខែ​ វិច្ឆិកា​ ​ខាង​មុខ​នេះ៕

 

ចុច​អាន៖ Polar M200​ ​នាឡិកា​វាស់​ចង្វាក់​បេះដូង​ ​មាន​ ​GPS​ ​តម្លៃ​ជាង​ ​១០០​ ​ដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Engadget