របៀប​ដាក់​បញ្ចូល App ទៅ​ក្នុង Play Store

តើ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ទេ​ការ​បញ្ចូលកម្មវិធី (App) នៅ​លើ Play Store គេ​ធ្វើ​បែប​ណា​ទៅ? មាន​​ App ​ជា​ច្រើន​នៅ​លើ Play Store ដែល​​អ្នក​អភិវឌ្ឍ​បាន​ដាក់​បញ្ចូល​ដើម្បី​ប្រិយមិត្តបាន​​ប្រើប្រាស់​។ ចុះ​វិធី​ការ​បញ្ចូល​គេ​ធ្វើ​យ៉ាង​ម៉េច​វិញ?

 

របៀប​ដាក់​បញ្ចូល App ទៅ​ក្នុង Play Store

 

លោក ជៀប គន្ធា ដែល​ធ្លាប់​មាន​បទពិសោធន៍​បង្កើត Apps ជាច្រើន​ដាក់​នៅ​លើ Play Store បាន​ប្រាប់​ពី​គន្លឹះ​សម្រាប់​អ្នក​ដែល​ចង់ Upload App ឲ្យ​ទទួល​បាន​ជោគ​ជ័យ។​

 

ជំហាន​ដំបូង ចូល​ទៅ​កាន់ Google វាយ​ពាក្យ​ថា Google Play Console ហើយ​ជ្រើស​យក​ពាក្យ Google Play Developer Console ដើម្បី​បង្កើត​​​គណនី Developer មួយ​ទៀត​ដោយ​ភ្ជាប់​ជាមួយ​គណនី Gmail។ បន្ទាប់​​បំពេញ​ឈ្មោះ និង​លេខ​សំងាត់​តាម​ធម្មតា ប៉ុន្តែក៏​​ត្រូវ​មាន​​កាត​ធនាគារ​ដូច​ជា Visa Card ឬ Master Card ដើម្បី​អាច​ចុះ​ឈ្មោះ​បាន។

 

ជំហាន​បន្ទាប់ ក្រោយ​ពី​ទទួល​បាន Developer’s ID ហើយ​យើង​ត្រូវ​​បំពេញ​តាម​​លក្ខខណ្ឌ​ដែល​គេ​ទាម​ទារ​ដោយ​បំពេញ​តែ​កន្លែង​ណា​ដែល​មាន​សញ្ញា​ផ្កាយ(*) តែ​ប៉ុណ្ណោះ៕

 

ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់ អាច​មើល​ពី​របៀប​ណែ​នាំ​ខាង​ក្រោម​នេះ​បាន៖

 

 

ស្វែង​យល់​ពី​របៀប​បង្កើត App 

 

អត្ថបទ៖ រក្សា

វីដេអូ៖ ជៀប គន្ធា