ពុទ្ធោ ! ក្រឡាប់​ឡាន​ព្រឹក​មិ​ញ កម្មករ​៦០​នាក់​របួសធ្ងន់​ស្រាល​ដេក​រដូករណែល

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កម្មករ​-​កម្មការិនី​៦០​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ខណៈ​រថយន្ត​ដឹក​កម្មករ​ក្រឡាប់​ផ្ងារជើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្សារ​ជី​ភូ ស្ថិត​ក្នុងភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ។

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ត​ដឹក​កម្មករ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ចំណុះ​២​តោន​កន្លះ ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ស្រាប់តែ​រអិល ហើយ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រៀន​ទេវតា​មុខ​ផ្ទះ​នៅ​ខាង​មុខ​ផ្សារ​ជី​ភូ​បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ចាក់​កម្មករ​-​កម្មការិនី​រង​របួស​ដេក​រដូករណែល​តែ​ម្តង ត្រូវ​បាន​ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ទាន់ ។

សេចក្តីរាយការណ៍​បញ្ជាក់​ថា ក្នុង​ចំណោម​របួសធ្ងន់​ប្រមាណ​ជាង​៣០​នាក់ កម្មករ​ម្នាក់​បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​បន្ទាន់ ដែល​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា សង្ឃឹមរ​ស់តិច​ណាស់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​​បន្ត​នៅ​ពេល​ក្រោយ​ទៀត