បទល្មើស​ឈូសឆាយ​ដីព្រៃ​នៅ​ស្រុក​កំពង់ស្វាយ កើត​ឡើងជា​បន្តបន្ទាប់​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ប្ញ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ដីព្រៃ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវ​ជន​មួយចំនួន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ប្ញ​ស្សី បាន​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​មេឃុំ​ត្រពាំង​ប្ញ​ស្សី និង​លោក អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ពលរដ្ឋ​សង្ស័យថា​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទើប​បណ្ដោយ​ឲ្យ​ជនល្មើស​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។

តាម​ការអះអាង​របស់​ពលរដ្ឋ​ភូមិ​ត្រពាំង​ប្ញ​ស្សី បាន​ឲ្យ​ដឹងថា ដីព្រៃ​ជាង​១៥​ហិកតា​ត្រូវគេ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​អះអាងថា​គេរ​ត់បា​ត់ដល់​សាលាខេត្ត​កំពង់ធំ និង​មាន​ប្លង់ដី មានច្បាប់​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ទៀតផង​។ ប៉ុន្តែ​នៅពេល​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ត្រួតពិនិត្យ គឺ​អ្នក​ដែល​និយាយថា​ខ្លួន​ជា​ម្ចាស់​ដី​នោះ ពុំមាន​ច្បាប់ ​ពុំមាន​ប្លង់ដី​អ្វី​ទាំងអស់ ហើយ​ដីព្រៃ​ជាង​១៥​ហិកតា​ត្រូវគេ​បំផ្លាញ​ស្ទើរ​រលត់រលាយ​អស់​។ ករណីនេះ​មេឃុំ​ត្រពាំង​ប្ញ​ស្សី ដឹង​យ៉ាងច្បាស់​ប៉ុន្តែ​ទំនង​ទទួលផល​ប្រយោជន៍​ពី​ឈ្មោះ អ៊ុ​ល ដែល​និយាយថា​ខ្លួន​ជា​ម្ចាស់​ដី ទើប​បណ្ដោយ​ឲ្យ​ឈ្មោះ អ៊ុ​ល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ចំណែក​លោក អ៊ុន បុត្រ អភិបាលស្រុក​កំពង់ស្វាយ ទើបតែ​បានដឹង​ក្រោយពេល​អ្នកសារព័ត៌មាន​សួរនាំ​អំពី​រឿងនេះ​។

ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្នោ ឃុំ​ត្រពាំង​ប្ញ​ស្សី បាន​អំពាវនាវ​ឲ្យ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​ដីព្រៃ​របស់​រដ្ឋ​ជាង​១៥​ហិកតា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ត្រូវ​ជន​ឈ្មោះ អ៊ុ​ល ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ ម្យ៉ាងទៀត​ឈ្មោះ អ៊ុ​ល ដែល​និយាយថា​ជា​ម្ចាស​ដី​នោះ ពុំមាន​ច្បាប់ ពុំមាន​ប្លង់ដី យកមក​បង្ហាញ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តាមច្បាប់​ឡើយ ដូច្នេះ​អភិបាល​ខេត្តកំពង់ធំ មិនគួរ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ ជាពិសេស​ជនល្មើស​ដែល​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​យ៉ាង​គឃ្លើន គួរតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​តាមច្បាប់​ដើម្បី​កុំ​ឲ្យ​អ្នក​ដទៃទៀត​យកតម្រាប​តាម​៕

img_27442-618x318

លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ

thom-1 thom-2 thom-4 thom-6