កុំព្យូទ័រ​ Samsung ​ម៉ូដែលថ្មី​ទាំង​ស្អាត​ ទាំង​ខ្លាំង​

ArtPC Pulse ជា​កុំព្យូទ័រ​ Desktop ប្រភេទ​ថ្មី​របស់​ក្រុមហ៊ុន​ Samsung ដែល​មាន​ការ​រចនា​រូបរាង​យ៉ាង​ពិសេស​ ​ហើយ​ថែម​ទាំង​មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា។

 

កុំព្យូទ័រ​ Samsung ​ម៉ូដែលថ្មី​ទាំង​ស្អាត​ ទាំង​ខ្លាំង​

 

ArtPC Pulse ​នេះ​មាន​បំពាក់​ ​CPU ​ជំនាន់​ចុង​ក្រោយ​ Skylake របស់​ Intelដោយ​មាន​ជា​ជម្រើស​​​ Core i5 និង Core i7 រួម​ទាំង​អាច​បង្កើន​ទំហំ​ RAM ដល់​ 16 GB ​និង​ ​មាន​បំពាក់​ក្រាហ្វិក​ AMD Radeon RX460។ អង្គ​ផ្ទុក​ទិន្នន័យ​ម៉ាស៊ីន​ជា​ប្រភេទ SSD ដែល​មាន​ទំហំ​ 256 GB បូក​រួម​ជា​មួយ​​ប្រភេទ​ HDD ដែល​មាន​ទំហំ​ 2 TB ផង​ដែរ។

 

កុំព្យូទ័រ​ Samsung ​ម៉ូដែលថ្មី​ទាំង​ស្អាត​ ទាំង​ខ្លាំង​

 

ចំពោះ​ផ្នែក​ត​ភ្ជាប់​រួម​មាន​រន្ធ USB 3.0 ចំនួន​ ៤, USB Type-C ចំនួន​ ១, រន្ធ​ Network 1000-base-T, រន្ធ HDMI និង រន្ធ​សម្រាប់​ដោត​ SD Card ចំនួន​ ១។ នៅ​ផ្នែក​ខាង​លើ​ ArtPC Pulse គឺ​ជា​ Speaker ម៉ូដែល​ Harman Kardon 360 ដែល​អាច​បំពង​សំឡេង​បាន​យ៉ាង​ល្អ។

 

កុំព្យូទ័រ​ Samsung ​ម៉ូដែលថ្មី​ទាំង​ស្អាត​ ទាំង​ខ្លាំង​
តម្លៃ​សម្រាប់​ ArtPC Pulse ដែល​មាន​ CPU Core i5 មាន​តម្លៃ​ចាប់​ពី​ ១ ២០០ ដុល្លារ​ ចំណែក​ឯ​ CPU Core i7 វិញ​អាច​មាន​តម្លៃ​ចាប់​ពី​ ១ ៦០០ ដុល្លារ។ ការ​​ដាក់​លក់​ផ្លូវ​ការ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​ ២៨ ខែ​តុលា​ នេះ៕​​​​

 

ចុច​អាន៖ ៥​វិធី ដើម្បី​​​ជ្រើស​រើស​ Laptop ​​ឲ្យ​ត្រូវ​តាម​តម្រូវ​ការ​របស់​អ្នក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ SamMobile