ក្រុមហ៊ុន​យក្ស​Google Inc បាន​ផ្លាស់​ប្តូរ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ជា​ Alphabet?

ថ្មីៗ​នេះ​ វា​ពិត​ជា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ នៅ​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​របស់​ខ្លួន​ដោយ​បាន​បង្កើត​ឈ្មោះ​ Alphabet ជា​ក្រុមហ៊ុន​ក្តោប​រួម​ទៅ​លើ​ Google​ និង​សេវាកម្ម​ Search Engine, Maps, Youtube, Android, និង​មួយ​ចំនួន​ទៀត​របស់​ខ្លួន​ ។ មិន​តែ​ប៉ុណ្ណោះ​ លោក​ Larry Page នឹង​ក្លាយ​ទៅ​ជា​ CEO នៃ Alphabet ចំនែក​ឯ​លោក​ Sergey Brin នឹង​ក្លាយ​ជា​ ប្រធាន​ និង​លោក​ Eric Schmidt នឹង​ក្លាយ​ទៅ​ជា​ ប្រធាន​ប្រតិបត្តិ​។ ចំពោះ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​នេះ​ វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ Google ទេ​ ហើយ​ការ​បញ្ចេញ​នូវ​ត្រកូល​របស់​ Google Nexusជំនាន់​ចុង​ក្រោយ​ខាង​មុខ​នេះ​ក៏​មិន​មាន​ផ្លាស់​ប្តូរ​ ទៅ​ជា​ Alphabet Nexus ដែរ​ ដែល​នេះ​បើ​តាម​សម្តី​របស់​ CEO Google។ ការ​ផ្លាស់​ប្តូរ​នេះ​គឺ​គ្រាន់​តែ​ចង់​ធ្វើ​ការ​ពង្រីក​នូវ​វិសាល​ភាព​មុខ​ជំនួញ​របស់​ខ្លួន​ ដោយ​ឲ្យ​ស្ថិត​ក្រោម​ដំបូល​តែ​មួយ​។ សូមរង់​ចាំមើល​ថា​ តើ​នឹង​មាន​អ្វីថ្មីៗ​សម្រាប់​ក្រុមហ៊ុន​យក្ស​មួយ​នេះ?​

អត្ថបទ៖ Nicolar
ប្រភព៖

  • ក្រុមហ៊ុន​យក្ស​Google Inc បាន​ផ្លាស់​ប្តូរ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ជា​ Alphabet?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:បច្ចេកវិទ្យា
Tags: