ប្រជាជន​ថៃ​កំពុង​មិន​សប្បាយ​ចិត្ត​ពី​អនាគត​អ្នក​ស្នង​រាជបល្ល័ង្ក ព្រោះ​មាន​រឿង​អាស្រូវ​ច្រើន

ស្ដេចថៃ Bhumibol Adulyadej ដែលទទួលបានការគោរពស្រលាញ់ ពីសំណាក់ប្រជាជនដ៏ខ្លាំងនោះ បានចំណាយពេលអស់ជិត១ទសវត្ស ដើម្បីតែព្យាបាលជំងឺដែលមកបៀតបៀនព្រះកាយ ហើយមកទល់ពេលនេះ មហាក្សត្រក៏កំពុងតែស្ថិតក្នុងមន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលដែរ ជាហេតុធ្វើឲ្យជនជាតិថៃទាំងឡាយ មានការព្រួយបារម្ភពីអនាគតអ្នកស្នងរាជបល្ល័ង្កជាខ្លាំង ។

ប្រជាជន​ថៃ​កំពុង​មិន​សប្បាយ​ចិត្ត​ពី​អនាគត​អ្នក​ស្នង​រាជបល្ល័ង្ក ព្រោះ​មាន​រឿង​អាស្រូវ​ច្រើន
ប្រសូតនៅក្នុងឆ្នាំ១៩៥២ រាជបុត្រា Maha Vajiralongkorn ស្ថិតក្នុងព្រះជន្ម៦៤ព្រះវស្សា ជាបុត្រាតែម្នាក់គត់ របស់ស្ដេច Bhumibol Adulyadej និងម្ចាស់ក្សត្រី Sirikit ។ ក្នុងឆ្នាំ១៩៧២ ព្រះមហាក្សត្រ Bhumibol Adulyadej បានប្រទានតំណែងដល់បុត្រា Maha Vajiralongkorn ឲ្យធ្វើជាព្រះរាជបុត្រ សម្រាប់ស្នងរាជ្យបន្ត ។
ប្រជាជន​ថៃ​កំពុង​មិន​សប្បាយ​ចិត្ត​ពី​អនាគត​អ្នក​ស្នង​រាជបល្ល័ង្ក ព្រោះ​មាន​រឿង​អាស្រូវ​ច្រើន
រាជបុត្រ Maha Vajiralongkorn ធ្លាប់ធ្វើជាទាហាន និងជាអ្នកបើកយន្តហោះចម្បាំងម្នាក់ តែរាជបុត្រាអង្គនេះ ហាក់ដូចជាមានរឿងអាស្រូវច្រើន ដូចជាការបែកធ្លាយរូបភាពនៅក្បែរអាងទឹក ដោយមានបីឆ្កែមួយក្បាល តែអ្វីដែលសំខាន់ជាងនោះគឺ មានស្រីម្នាក់ឈរអាក្រាតនៅក្បែរនោះ ។ រហូតដល់ខែកក្កដានេះវិញ កាសែតអាល្លឺម៉ង់មួយ បានចុះផ្សាយរូបរាជបុត្រា Vajiralongkorn ស្ថិតក្នុងសំលៀកបំពាក់ខោខោវប៊យ អាវយឺតត្រឹមទ្រូង អមជាមួយរូបខ្លាសាក់ក្លែងក្លាយមួយនៅពេញខ្នង ។
ប្រជាជន​ថៃ​កំពុង​មិន​សប្បាយ​ចិត្ត​ពី​អនាគត​អ្នក​ស្នង​រាជបល្ល័ង្ក ព្រោះ​មាន​រឿង​អាស្រូវ​ច្រើន
រឿងអាស្រូវរបស់អនាគតអ្នកស្នងរាជថៃនេះ មិនទាន់បញ្ចប់ត្រឹមនេះទេ សំខាន់គឺទ្រង់មានទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយនឹងអតីតនាយករដ្ឋមន្ត្រី Thaksin Shinawatra ដោយក្នុងពេលដែលលោក Thaksin នៅជាមហាសេដ្ឋីផ្នែកទូរគមនាគមន៍នោះ មានការចោទប្រកាន់ថា លោកបានឲ្យលុយជាច្រើន ដល់រាជបុត្រារូបនេះ ។ មូលហេតុទាំងនេះហើយ ដែលធ្វើឲ្យជនជាតិថៃភាគច្រើន មិនមានទំនុកចិត្តលើអនាគតអ្នកស្នងរាជ្យរូបនេះ ។
ប្រជាជន​ថៃ​កំពុង​មិន​សប្បាយ​ចិត្ត​ពី​អនាគត​អ្នក​ស្នង​រាជបល្ល័ង្ក ព្រោះ​មាន​រឿង​អាស្រូវ​ច្រើន
យោធារបស់ថៃ ជាកម្លាំងដ៏មានឥទ្ធិពលបំផុតក្នុងប្រទេស ដូច្នេះហើយបានជាប្រជាជនថៃព្រួយបារម្ភជាខ្លាំង ចំពោះអ្នកអង្គុយលើរាជបល្ល័ង្កនេះបន្ទាប់ ព្រោះព្រះរាជាមានសិទ្ធ និងអំណាចដ៏ពេញលេញ សម្រាប់គាំទ្រការធ្វើរដ្ឋប្រហារយោធាដ៏ញឹកញាប់ ដើម្បីទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត ។
ប្រជាជន​ថៃ​កំពុង​មិន​សប្បាយ​ចិត្ត​ពី​អនាគត​អ្នក​ស្នង​រាជបល្ល័ង្ក ព្រោះ​មាន​រឿង​អាស្រូវ​ច្រើន
រយៈពេល៧០ឆ្នាំនៃការសោយរាជ្យរបស់ស្ដេច Bhumibol Adulyadej ទ្រង់បានឆ្លងកាត់រដ្ឋប្រហារដល់ទៅ១៧ដង ហើយគេបារម្ភថា ពេលរាជបុត្រា Vajiralongkorn ឡើងស្នងរាជ្យ វាអាចនឹងធ្វើឲ្យប្រទេសមានអស្ថិរភាព និងប៉ះពាល់ដល់ប្រព័ន្ធនយោបាយក្នុងប្រទេស ។
ប្រជាជន​ថៃ​កំពុង​មិន​សប្បាយ​ចិត្ត​ពី​អនាគត​អ្នក​ស្នង​រាជបល្ល័ង្ក ព្រោះ​មាន​រឿង​អាស្រូវ​ច្រើន
មកទល់ពេលនេះ ជនជាតិថៃជាច្រើននៅតែរំពឹងទុកថា នឹងមានសេចក្ដីប្រកាសចុងក្រោយមួយ ដែលអាចប្ដូរតំណែងរាជទាយាទ ឲ្យទៅព្រះនាង Sirindhorn វិញ ព្រោះកេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់ទ្រង់ ក៏មានប្រហាក់ប្រហែលនឹងស្ដេចបច្ចុប្បន្នដែរ ៕
ប្រភព ៖ kqube
  • ប្រជាជន​ថៃ​កំពុង​មិន​សប្បាយ​ចិត្ត​ពី​អនាគត​អ្នក​ស្នង​រាជបល្ល័ង្ក ព្រោះ​មាន​រឿង​អាស្រូវ​ច្រើន已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:ជីវិតនិងសង្គម
Tags: