Benteke ​ស៊ុត​បំបែក​កំណត់ត្រា​ នៅ​វគ្គ​ជម្រុះ​ World Cup

Christian Benteke ​​ខ្សែ​ប្រយុទ្ធ​ក្រុម​ Crystal Palace ​​បាន​​ជាប់​កំណត់ត្រា​ថ្មី​ ​ដោយ​ស៊ុត​លឿន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​វគ្គ​ជម្រុះ​ World Cup ​ត្រឹម​រយៈពេល​តែ​ ៧​វិនាទី​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ។

 

Benteke ​ស៊ុត​បំបែក​កំណត់ត្រា​ នៅ​វគ្គ​ជម្រុះ​ World Cup

Christian Benteke

 

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម​ Liverpool ​រូប​នេះ​ ស៊ុត​​​គ្រាប់​ទី​១ ត្រឹម​៧​វិនាទី​, គ្រាប់​ទី​២​នាទី​៤៣ និង​គ្រាប់​ទី​៣ ដែល​ជា​គ្រាប់​បាល់​ហែតទ្រីក​នៅ​នាទី​​​៥៥ ​ខណៈ​ដែល​ Axel Witsel ​រក​បាន​១​គ្រាប់​នាទី​ទី​១៩, Dries Mertens ​នាទី​​៥១ ​និង​ខ្សែ​បម្រើ​ឆ្នើម​ Eden Hazard ​​ស៊ុត​គ្រាប់​ទី​៦ នាទី​​៧៩ ជួយ​បែលហ្សិក ឈ្នះ​​​ហ្គីប្រាល់តា​ ៦-០ ​វគ្គ​ជម្រុះ​ World Cup 2018 ពូល H។

 

១​គ្រាប់​របស់​ Benteke ​នៅ​៧​វិនាទី​ គឺជា​គ្រាប់​បាល់​ដំបូង​របស់​កីឡាករ​​វ័យ​២៥​ឆ្នាំ​រូប​នេះ​ តាំង​ពី​ខែ​មិនា ឆ្នាំ​២០១៥​ ប៉ុន្តែ​វា​ក៏​បាន​ជាប់​ក្នុង​កំណត់ត្រា​គ្រាប់​បាល់​ចូល​ទី​លឿន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ផង​ដែរ៕

 

Benteke ​ស៊ុត​បំបែក​កំណត់ត្រា​ នៅ​វគ្គ​ជម្រុះ​ World Cup

 

Benteke ​ស៊ុត​បំបែក​កំណត់ត្រា​ នៅ​វគ្គ​ជម្រុះ​ World Cup

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal