Pique ​ចង់​​ធ្វើ​​​ជា​ប្រធាន​ក្លឹប​ Barcelona ​ក្រោយ​​ចូល​និវត្តន៍

Gerard Pique ​ខ្សែ​ការពារ​ក្រុម​ FC Barcelona ​ចង់​​ធ្វើ​ជា​ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ​ ​នៅ​ពេល​​ដែល​ខ្លួន​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់ យ៉ាង​យូរ​នៅ​ឆ្នាំ​២០២៧។

 

Pique ​ចង់​​ធ្វើ​​​ជា​ប្រធាន​ក្លឹប​ Barcelona ​ក្រោយ​​ចូល​និវត្តន៍

Gerard Pique ​ខ្សែ​ការពារ​ក្រុម​ FC Barcelona

 

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ ​បច្ចុប្បន្ន​នៅ​ជាប់​កុងត្រា​ជាមួយ​ Barca ​ដល់​ឆ្នាំ​២០១៩ ​ប៉ុន្តែ​លក្ខន្តិកៈ​របស់​ក្លឹប​​​មាត្រា​ទី​៤២ បាន​ចែង​ថា​ ដើម្បី​ក្លាយ​ជា​ប្រធាន​ក្លឹប​ Barca លុះ​ត្រា​តែ​អ្នក​នោះ មិន​ជាប់​ទាក់ទង​ ធ្វើ​ការ​នៅ​ក្លឹប​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ ដែល​មាន​ន័យ​បុគ្គល​នោះ​ មិន​មែន​ជា​​កីឡាករ​ គ្រូ​បង្វឹក ឬ​បុគ្គលិក​របស់​ក្លឹប​អ្នក​មាន​បុណ្យ​ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​ មុន​ពេល​បោះ​ឆ្នោត​ជ្រើស​រើស។

 

Pique ​ចង់​​ធ្វើ​​​ជា​ប្រធាន​ក្លឹប​ Barcelona ​ក្រោយ​​ចូល​និវត្តន៍

 

​បច្ចុប្បន្ន​ Pique​ ​​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន​គឺ ក្រុមហ៊ុន​ហ្គេម​ Kerad Games ​រួម​ទាំង​មាន​ភាគហ៊ុន​ជា​ច្រើន​ជាមួយ​ក្រុមហ៊ុន​​វ៉ែនតា Kypers, ក្រុមហ៊ុន​អាហារ​ Natrus ​និង​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​  426 Miles…​ជា​ដើម។ ប៉ុន្តែ​បើ​តាម​ Sport ​បាន​ឲ្យ​ដឹង​ថា ​កីឡាករ​​វ័យ​២៩​ឆ្នាំ​រូប​នេះ​ ​មាន​​ក្ដី​ស្រមៃ​ធំ​មួយ​​ គឺ​ចង់​ក្លាយ​ជា​ប្រធាន​ក្លឹប​ Barcelona ​នា​ពេល​អនាគត។

 

យ៉ាងណាក្ដី ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​ក្លឹប​ Barcelona ​អាណត្តិ​បន្ទាប់​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២១ ដូច្នេះ​​ Pigue ​​​អាច​នឹង​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់​ទេ ប៉ុន្តែ​រូប​គេ​ អាច​នឹង​សម្រេច​គោល​បំណង​ធំ​នេះ​ នៅ​ឆ្នាំ​២០២៧៕

 

Pique ​ចង់​​ធ្វើ​​​ជា​ប្រធាន​ក្លឹប​ Barcelona ​ក្រោយ​​ចូល​និវត្តន៍

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport