U14 ភ្នំពេញ​ក្រោន ចាញ់ U14 Bankok United ០-១ ពាន P-Meiji

ក្រុម​យុវជន​ភ្នំពេញ​ក្រោន​បាន​ប្រកួត​ចាញ់​ក្រុម​យុវជន​ថៃ​ Bangkok United ដោយ​លទ្ធផល​ ០-១ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ P-Meiki Cup នៅ​ពេល​ប្រទេស​ថៃ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

 

U14 ភ្នំពេញ​ក្រោន ចាញ់ U14 Bankok United ០-១ ពាន P-Meiji ក្រុម U14 ភ្នំពេញ​ក្រោន

 

ការ​ប្រកួត​នៅ​ទៅ​លាន​ Chang Training Ground ក្រុម​យុវជន​ទាំង​ពីរ​បាន​បង្ហាញ​លេង​ល្អ​ដូច​គ្នា​ទាំង​ការ​ប្រយុទ្ធ​ និង​ការពារ​ ប៉ុន្តែ​ក្រុម​យុវជន​​ភ្នំពេញ​ក្រោន​មិន​អាច​បំប៉ោង​សំណាញ់​ទី​របស់​គេ​បាន​​ឡើយ។ ចំណែក​ U-14 Bangkok United បាន​ទម្លាយ​សំណាញ់​ទី​របស់​យុវជន​ភ្នំពេញ​ក្រោន​​បាន​១​គ្រាប់​នៅ​នាទី​ទី​៥៤​នៃ​វគ្គ​ទី​២​​ដោយ​កីឡាករ​Aukit Pikaew។

 

យុវជន​ភ្នំពេញ​ក្រោន​នឹង​ត្រូវ​ប្រកួត​ទី​២​ជា​មួយ​យុវជន​​ក្រុម​ខ្លាំង​ Buriram United ​វេលា​ម៉ោង​២​នៅ​ទី​លាន​ i-Mobile៕

 

ប្រែ​សម្រួល៖ ជាន ចាន់រ៉ា
ប្រភព៖ ភ្នំពេញ​ក្រោន