ជឿ​អត់​ថា​ពេទ្យ​ធ្មេញ​ស្រស់​ស្អាត​នេះ​មាន​វ័យ​ជិត​៥០​ឆ្នាំ?

វេជ្ជបណ្ឌិត​ស្រី​ជំនាញ​ខាង​មាត់​ធ្មេញ​មួយ​រូប​កំពុង​ល្បី​ពេញ​បណ្ដាញ​សង្គម​កូរ៉េ​ដោយ​សារ​សម្រស់​ក្មេង​ជាង​វ័យ​របស់​ខ្លួន​ខ្លាំង​ពេក។

 

ជឿ​អត់​ថា​ពេទ្យ​ធ្មេញ​ស្រស់​ស្អាត​នេះ​មាន​វ័យ​ជិត​៥០​ឆ្នាំ?

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ ស្ត្រី​ជនជាតិ​កូរ៉េ​មួយ​រូប​ឈ្មោះ Lee Suji ព្រម​ទាំង​កូន​ស្រី​របស់​ខ្លួន​បាន​ចូល​លេង​ក្នុង​កម្មវិធី​ទូរទស្សន៍ “Same Bed, Different Dreams” ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​អ្នក​ទាំង​២ ត្បិត​តាំង​ពី​ចូល​រៀន​ថ្នាក់​អនុវិទ្យាល័យ​មក កូន​ស្រី​មួយ​នេះ​បាន​ឈប់​និយាយ​ជា​មួយ​ម្ដាយ​របស់​ខ្លួន។

 

យ៉ាងណាក៏ដោយ អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ទាំង​ឡាយ​នោះ​គឺ​វ័យ​របស់​ពេទ្យ​ធ្មេញ​នេះ​ទៅ​វិញ។ បើ​តាម​ការ​សង្កេត​ឃើញ Lee Suji មើល​ទៅ​ដូច​ស្ត្រី​ទាំង​ឡាយ​ក្នុង​វ័យ​២០​ជាង ដោយ​អ្នក​ម្ដាយ​នេះ​មាន​ទម្រង់​មុខ​ស្រស់​ស្អាត និង​ក្មេង​ជាង​វ័យ។ Lee Suji បាន​ធ្វើ​គេ​ភ្ញាក់​ព្រើត​នៅ​ពេល​ទម្លាយ​ថា​ខ្លួន​មាន​អាយុ​៤៨​ឆ្នាំ និង​មាន​បទ​ពិសោធន៍​ធ្វើ​ពេទ្យ​ធ្មេញ​បាន​១៦​ឆ្នាំ​មក​ហើយ។

 

ជឿ​អត់​ថា​ពេទ្យ​ធ្មេញ​ស្រស់​ស្អាត​នេះ​មាន​វ័យ​ជិត​៥០​ឆ្នាំ?

 

មូលហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ស្រី​របស់ Lee ឈប់​និយាយ​រក​នាង​គឺ​ក៏​មក​ពី​សម្រស់​វ័យ​ក្មេង​របស់​ម្ដាយ​ខ្លួន​ដែរ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ ពេទ្យ​ធ្មេញ​ខាង​លើ​ចាប់​ផ្ដើម​បង្ហោះ​រូប​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​នានា ហើយ​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន។ កូន​ស្រី​របស់​វេជ្ជបណ្ឌិត​វ័យ​ជិត​៥០​ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា​ម្ដាយ​ខ្លួន​ហាក់​ដូច​ជា​ញៀន​នឹង​ការ​បង្ហោះ​រូប​នេះ ហើយ​នាង​មិន​ពេញ​ចិត្ត​នឹង​ទង្វើ​នេះ​ឡើយ៕

 

ជឿ​អត់​ថា​ពេទ្យ​ធ្មេញ​ស្រស់​ស្អាត​នេះ​មាន​វ័យ​ជិត​៥០​ឆ្នាំ?

 

ជឿ​អត់​ថា​ពេទ្យ​ធ្មេញ​ស្រស់​ស្អាត​នេះ​មាន​វ័យ​ជិត​៥០​ឆ្នាំ?

 

ចុចអាន៖Maria Ozawa ស្លៀក​ប៊ីគីនី​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ចិន

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖dramafever