ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…

6 Videos


ចាប់តាំងពីតារាឯកស្រីរបស់ប៉ុស្តិ៍លេខ ៧ ខ្វាន់ អុសាមៈនី (Kwan Usamanee) វិលមកផ្អែមស្នេហ៍ជាមួយអតីតសង្សារលោក ហ្គោហ្វ ភិឆៈណៈ (Golf pichaya) រឿងរកាំរកូសក្នុងគ្រួសាររបស់នាងតែងតែកើតមានជាញឹកញាប់។ សម្រាប់លើកនេះ អាចចាប់ទុកថាមិនមែនជារឿងជម្លោះធម្មតា និង តូចតាចនោះទេ ព្រោះ ខ្វាន់ អុសាមៈនី ត្រូវចេញមកបើកសន្និសីទរៀបរាប់ទុក្ខលំបាកគ្រប់យ៉ាងទឹកភ្នែក។

ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…

ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…
គួររំឭកផងដែរថា ម្តាយរបស់ ខ្វាន់ អុសាមៈនី បានបង្ហោះក្នុង IG របស់ខ្លួនថា កូន ខ្វាន់ ទំនេរទេ សូមជួយទូរស័ព្ទមកនិយាយជាមួយម្តាយខ្លះផង មិនបានខលមកនិយាយយូរហើយ ភ្លេចលេខទូរស័ព្ទរបស់ម្តាយហើយមែនទេ? ថែមទាំងផ្តល់កិច្ចសម្ភាសថា ខ្វាន់ អុសាមៈនី មិនបានមកផ្ទះ ២ ទៅ ៣ អាទិត្យហើយ ហើយប្រាក់កាកក៏លែងផ្ញើរមកឱ្យម្តាយទៀតឡើយ។

ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…
ឫសគល់ដែលធ្វើឱ្យជីវិតគ្រួសាររបស់នាងត្រូវផ្ទុះជម្លោះផ្អើលពិភពសិល្បៈបែបនេះ គឺមានពាក់ព័ន្ធនឹងរឿងប្រាក់កក ដែលជារបស់ក្រៅកាយ ដោយ ខ្វាន់ អុសាមៈនី មានបំណងចង់បើកមុខរបរផ្ទាល់ខ្លួន តែខាងគ្រួសារគឺមិនយល់ព្រម។ ខ្វាន់ អុសាមៈនី បញ្ជាក់ថា ចាប់តាំងពីនាងចូលប្រឡូកក្នុងសិល្បៈមក ចំណូលទាំងអស់គឺប្រគល់ឱ្យគ្រួសារ មកដល់ថ្ងៃនេះ គឺនាងមិនមានសល់ទ្រព្យសម្បត្តិអ្វីជាកម្មសិទ្ធិរបស់ខ្លួនសោះឡើយ។

ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…
ខ្វាន់ អុសាមៈនី ថែមទាំងបង្ហើបទៀតថា ម្តាយរបស់នាងធ្លាប់និយាយថា គាត់ជាអ្នកដែលបង្កើត និង ធ្វើឱ្យរូបនាងបានល្បី និង មានមុខមាត់ដូចសព្វថ្ងៃនេះ តែគាត់ក៏មានសិទ្ធិបំផ្លាញរូបនាងដូចគ្នា ប៉ុន្តែ ខ្វាន់ អុសាមៈនី នៅតែបញ្ជាក់ដដែលថា ទោះជាម្តាយរបស់នាងធ្វើបែបនេះចំពោះនាង ក៏នាងមិនខឹង ព្រោះទោះយ៉ាងណាម្តាយក៏នៅតែជាអ្នកមានគុណ។

ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…
ពេលនេះ ខ្វាន់ អុសាមៈនី សម្រេចចិត្តចង់មានអាជីពផ្ទាល់ខ្លួនដែលគ្រប់គ្រងប្រាក់ចំណូលទាំងអស់ដោយខ្លួនឯង ព្រោះអនាគតនាងត្រូវរៀបការ និង មានកូន តែនេះក៏មិនមែនបញ្ជាក់ថា នាងលះបង់ភារកិច្ចមិនមើលថែម្តាយនោះទេ ដោយកន្លងមកនេះ ប្រាក់ដែលនាងរកបានទាំងអស់ គឺត្រូវប្រគល់ឱ្យគ្រួសារទាំងអស់ជាអ្នកគ្រប់គ្រង ហើយអ្វីដែលនាងទទួលបានមកវិញគឺចំនួនទឹកប្រាក់ ៤ ម៉ឺនបាត (ប្រហែល ១១០០ ដុល្លារ) តែប៉ុណ្ណោះ ដែលត្រូវចំណាយក្នុងមួយខែ។

ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…
រីឯតែមូលហេតុមួយទៀត គឺមានការខ្សឹបខ្សៀវថា រឿងនេះក៏មានពាក់ព័ន្ធនឹងជនទី៣ ដែលម្នាក់នេះគឺសំដៅចំពោះលោក ហ្គោហ្វ ភិឆៈណៈ តែ ខ្វាន់ អុសាមៈនី ក៏បកស្រាយថា រឿងបញ្ហាប្រាក់កាកគឺមិនមែនទាក់ទងនឹងសង្សារនាងនោះទេ រឿងទាំងអស់គឺមានតែពាក់តែសមាជិកក្នុងគ្រួសារតែប៉ុណ្ណោះ។

ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…
បន្ទាប់ពីស្តាប់កិច្ចសម្ភាសបកស្រាយពី ខ្វាន់ អុសាមៈនី រួមមក ទស្សនិកជនជាច្រើនបានចូលមកផ្តល់កម្លាំងចិត្តឱ្យនាង ហើយក្នុងចំណោមនោះ លោក ហ្គោហ្វ ភិឆៈណៈ ក៏មិនភ្លេចធ្វើការផ្តល់កម្លាំងចិត្តដោយការបង្ហោះរូបកាន់ដៃរបស់ ខ្វាន់ អុសាមៈនី ដោយនេះគឺមានន័យថា ខ្វាន់ អុសាមៈនី មិនមែនមានតែម្នាក់ឯងឡើយ យ៉ាងហោចណាស់លោក ហ្គោហ្វ ភិឆៈណៈ គឺនៅក្បែរនាងគ្រប់ពេល និង ពុះពារគ្រប់យ៉ាងជាមួយនាង៕ ខេរី (ប្រភព៖ អឺមថៃ)

ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…ខ្វាន់ អុសាមៈនី ផ្ទុះជម្លោះជាមួយក្រុមគ្រួសារ ហ្គោហ្វ ភិឆៈណៈ ធ្វើបានត្រឹមតែ…