កីឡាករ Bentekeបានបំបែកឯតទគ្គកម្មWorld Cup ២០១៨​កាលពីយប់មិញ(មានវិដេអូ)

កីឡាករ Christian Benteke បានបង្កើតប្រវត្តិសាស្រ្តថ្មីដោយស៊ុតចូលគ្រាប់បាល់លឿនបំផុតរយ:ពេលត្រឹមតែ ៧វិនាទីប៉ុណ្ណោះក្នុងការប្រកួតជំរុះ World Cup 2018 ជាមួយក្រុម Gibraltar កាលពីយប់មិញនេះ។

3500

ក្រុមប៊ែលហ្ស៊ិកថែមទាំងមិនមែនជាអ្នកទាត់បាល់ចាប់ផ្តើមនៃការប្រកួតផងនោះ ក្រុម Gibraltar បានធ្វើឲ្យរបូតបាល់ពីការគ្រប់គ្រងរបស់ខ្លួនភ្លាមៗក្រោយពេលអាជ្ញាកណ្តាលផ្លុំកញ្ចែរចាប់ផ្តើមការប្រកួតភ្លាម។

កីឡាករ Ryan Casciaro ធ្វេសប្រហែសត្រូវបាន Benteke ដណ្តើមយកបាល់បានហើយរត់សំដៅទៅទីនិងស៊ុតចូលបានសំរេច។នេះជាគ្រាប់បាល់លើកដំបូងរបស់ខ្សែប្រយុទ្ធក្រុមCrystal Palaceនេះសំរាប់ក្រុមប៊ែលហ្ស៊ិកចាប់តាំងពីខែមិនាឆ្នាំ 2015 នៅពេលដែលគាត់ស៊ុតចូលពេលប៉ះក្រុម Cyprus ដែលជាគ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្រ្តប៊ែលហ្ស៊ិក។

Ryan Casciaro

សូមទស្សនាវិដេអូ Highlight​ ខាងក្រោម៖

ប្រភពពី Goal.com

The post កីឡាករ Bentekeបានបំបែកឯតទគ្គកម្មWorld Cup ២០១៨​កាលពីយប់មិញ(មានវិដេអូ) appeared first on CamboSport.