រត់​ម៉ូតូឌុប រក​លុយ​មិន​បាន បែកគំនិត​លក់​ថ្នាំ​ញៀន ត្រូវ​សមត្ថកិច្ច ក្រុងព្រះសីហនុ ឃាត់ខ្លួន

រត់​ម៉ូតូឌុប រក​លុយ​មិន​បាន បែកគំនិត​លក់​ថ្នាំ​ញៀន ត្រូវ​សមត្ថកិច្ច ក្រុងព្រះសីហនុ ឃាត់ខ្លួន



ព្រះ​សីហ​នុ​: បុរស​ម្នាក់​ជា​អ្នក​រត់​ម៉​តូ​ឌុ​ប ដោយ​រដូវភ្លៀង​រក​លុយ​មិន​បាន​ក៏​បែ​កក​គំនិត​បន្ថែម​មុខរបរ​មួយទៀត​លក់​ថ្នាំ​ញៀន មិន​ទាន់​លក់​បាន​លុយ​ផង​ត្រូវ​សមត្ថ​ស្ទាប់​ឃាត់ខ្លួន នៅ​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ ត្រុ​ង​ចំណុច​ផ្លូវ​ចូល​តំបន់​ភូមិ​ថ្មី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ឈ្មោះ កង វិច្ឆិកា ហៅ ណា​ម អាយុ​៣២​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់​នៅ​បណ្តោះ​សន្ន​ផ្ទះ​ជួល ភូមិ​៣ ទំនប់​រលក​ចាស់ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ដោយ​ចាប់​យក​បាន ថ្នាំ​ញៀន មេ​តំ​ហ្វេ​តា​មីន ចំនួន​៩​កញ្ចប់​តូច ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Air Blade ពណ៌​ក្រហម​ផលិត​ឆ្នាំ​២០១៣ និង​ទូរ​សព្ទ័​១​គ្រឿង​ម៉ាក Nokia លក់​អោយ​គេ​ទើប សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ផ្តន្ទាទោស តាម​ផ្លូវច្បាប់​៕