ស្លាប់​និង​របួស​០២​នាក់ ដោយសារ​ឡាន​បុក​ម៉ូតូ ​

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង១៤និង៣៥នាទី ថ្ងៃទី១០តុលា២០១៦នេះ មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងនៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១៤០-១៤១ ក្នុងភូមិចំការដូង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន ផែស្ងួត (តិចស្រ៊ុន) បើកតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកនិងម៉ូតូ១គ្រឿងម៉ាក HONDA C100 សេរីឆ្នាំ2002 ពណ៌ក្រហម គ្មានស្លាកលេខ ដែលបើកបរច្រាស់ទិសដៅគ្នាពេញទំហឹង បណ្ដាលឲ្យ បុរសម្នាក់ ស្លាប់ភ្លាមៗនៅនិងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់។
នៅក្នុងហេតុការណ៍នេះដែរឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុក៍បានជួបព្រឹត្តិការណ៍ផ្ទាល់ក្នុងពេលដែលអញ្ជើញ ត្រឡប់មកពីប្រជុំនៅភ្នំពេញវិញ ឯកឧត្តម យន្ត មីន បានចូលរួមសោកស្តាយនិង បានចូលជាបច្ចយ័សំរាប់បុណ្យសព ចំនួន១០០ដុល្លារ ផងដែរ ។
ក្រោយពីកើតហេតុអ្នករបួសត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះ,សពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី, រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុក ៕

ស្លាប់​និង​របួស​០២​នាក់ ដោយសារ​ឡាន​បុក​ម៉ូតូ ​ ស្លាប់​និង​របួស​០២​នាក់ ដោយសារ​ឡាន​បុក​ម៉ូតូ ​