មេ​គយ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ត្រូវ​គ្នា​ជាមួយ​ប្រធាន​ស្នាក់ការ​បើកចំហ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ ​

ខេត្តឧត្តរមានជ័យ៖ ក្រុមអាជីវករដែលបានធ្វើអាជីវកម្ម ដឹកទំនិញបោះដុំនាំចូលពីប្រទេសថៃ តាមស្រុកអន្លង់វែងខេត្ត មានជ័យ ប្រចាំតាមច្រកទ្វារអន្តរជាតិជាំសាង៉ាំ បានអះអាងថា រាល់ការដឹកទំនិញរបស់ពួកគាត់ដោយបង់ប្រាក់ខាងគយប្រចាំនៅច្រកទ្វារមិនបានចេញបង្កាន់ដៃពន្ធដល់ពួកគាត់នោះឡើយ ។
ទំនិញដែលក្រុមអាជីវករបានធ្វើអាជីវកម្មគេចពន្ធត្រូវបានគេសង្កេតឃើញមានដូចជាភេសជ្ជៈ គ្រឿងកំប៉ុងគ្រប់ប្រភេទនិង គ្រឿងឧបភោគ បរិភោគជាច្រើនមុខផងដែរដែលផ្ទុកដឹកតាមរថយន្ដម៉ាកសាំយ៉ុងនិងរថយន្ដមួយបាំងកន្លះគ្រប់ប្រភេទ ដោយក្នុង មួយរថយន្ដផ្ទុកចំណុះរាប់តោនសុទ្ធសឹង តែគ្មានបង្កាន់ដៃពន្ធគយ ។ ទំនិញដែលក្រុមអាជីវករនាំចូល ដោយមិនមានបង្កាន់ដៃពន្ធគយត្រូវបានគេសង្ស័យថាលោក កែវ សារ៉ាន់ប្រធានស្នាក់ការគយនិងរដ្ឋាករប្រចាំនៅច្រក អន្តរជាតិជាំសាង៉ាំបានឃុបឃិតនិងត្រូវរ៉ូវគ្នាជាមួយលោកយូ សុធារិទ្ធ ដែលជាប្រធានស្នាក់ការច្រកទ្វារបង្ហូរចូលទំនិញ គេចពន្ធអនាធិបតេយ្យដែលមិនមានគល់បញ្ជីច្បាស់លាស់ដោយមានចេតនាលួចចំណូល ថវិការដ្ឋដែលបណ្ដាលឲ្យមាន ការបាត់ បង់ចំណូលរដ្ឋដ៏ច្រើនលើសលប់ ។
ក្រុមអាជីវករជាច្រើននាក់សុំមិនបញ្ចេញឈ្មោះព្រោះខ្លាចគេលែងឲ្យរកស៊ីបានឲ្យ ដឹងថា ពួកគាត់រកស៊ីយូរមកហើយគឺមិន ដែលឃើញក្រដាសពន្ធយ៉ាងម៉េចនោះទេគឺបង់លុយឲ្យគយរួចពួកគាត់បង់ឲ្យស្ថាប័នកាំកុងត្រូលនិងស្នាក់ការច្រកទ្វារទៀត ។ ពួកគាត់បានត្អូញត្អែរថាបង់ច្រើនកន្លែង ខ្លាំងណាស់ គឺគ្រប់ស្ថាប័នចេះតែជំរិតពួកគាត់កាន់តែខ្លាំងឡើងៗ ។
គូរបញ្ជាក់ផងដែរថាការបើកចំហការនាំចូលទំនិញគេពន្ធជាចេតនារបស់មន្ត្រី ជំនាញគយនិងប្រធានស្នាក់ការច្រកទ្វារ ដើម្បីបង្វែរការបង់ប្រាក់របស់ក្រុមអាជីវករលួចកញ្ចប់ថវិការដ្ឋមកដាក់ក្នុងហោប៉ៅ បុគ្គលវិញ ។
ជុំវិញករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភឺពីលោកកែវ សារ៉ាន់ បានទេពីព្រោះទូស័ព្ទពិបាកទាក់ទង ។ ដោយឡែកលោកយូ សុធារិទ្ធ ប្រធាន ស្នាក់ការច្រកមិនអាចសុំការបំភ្លឺបាន ព្រោះ ទូរស័ព្ទចូលគ្មានអ្នកទទួល ៕

មេ​គយ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ត្រូវ​គ្នា​ជាមួយ​ប្រធាន​ស្នាក់ការ​បើកចំហ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ ​ មេ​គយ​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ ត្រូវ​គ្នា​ជាមួយ​ប្រធាន​ស្នាក់ការ​បើកចំហ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​ ​