ឡាន​ដឹក​កម្មករ​៣៦​នាក់​បើក​បុក​រាន​ទេវតា​រួច​ក្រឡាប់ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល

ស្វាយរៀង៖ នៅម៉ោងប្រមាណ៧និង១៥នាទី ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ កម្មករ៣៦នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីរថយន្តដឹកកម្មករ បានបុករានទេវតា រួចក្រឡាប់ ស្ថិតនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
កម្មករ៤នាក់ បានរងរបួសធ្ងន់ ដោយឡែក ៣២នាក់ផ្សេងទៀត រងរបួសស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីរថយន្តដឹកកម្មករ បានបុករានទេវតា ខណៈធ្វើដំណើរ មកពីភូមិបារាយណ៍ស្វាយគុយ ឃុំមេសថ្ងក ស្រុកចន្ទ្រា។ ភ្លាមៗក្រោយកើតហេតុ កម្មករដែលរងរបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក៕

ឡាន​ដឹក​កម្មករ​៣៦​នាក់​បើក​បុក​រាន​ទេវតា​រួច​ក្រឡាប់ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល ឡាន​ដឹក​កម្មករ​៣៦​នាក់​បើក​បុក​រាន​ទេវតា​រួច​ក្រឡាប់ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល ឡាន​ដឹក​កម្មករ​៣៦​នាក់​បើក​បុក​រាន​ទេវតា​រួច​ក្រឡាប់ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល ឡាន​ដឹក​កម្មករ​៣៦​នាក់​បើក​បុក​រាន​ទេវតា​រួច​ក្រឡាប់ បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល