ក្រឡាប់​ឡាន​ដឹក​កម្មករ​នៅ​ក្រុង​បាវិត កម្មករ​រងរបួស​កើនឡើង​ដល់​៥៤​នាក់ ៧​នាក់​របួសធ្ងន់

 (ស្វាយរៀង)៖ ករណីក្រឡាប់រថយន្តដឹកកម្មករនៅក្រុងបាវិត ខេត្តស្វាយរៀង កម្មករដែលរងរបួសកើនឡើងដល់ ៥៤នាក់ ក្នុងនោះមាន៧នាក់រងរបួសធ្ងន់ធ្ងរ និង៤៧នាក់រងរបួសស្រាលកំពុងជួយ សង្គ្រោះ និងសម្រាកនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកជីភូ។
នៅថ្ងៃទី១១ ខែ១០ ឆ្នាំ២០១៦ វេលាម៉ោង៦៖៣០នាទី នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណី រថយន្តដឹកកម្មករ រអិលធ្លាក់ផ្លូវក្រឡាប់ ដោយសារការបើកលឿនត្រង់ផ្លូវបត់ របួសសរុប៥៤នាក់ (របួសធ្ងន់៧នាក់ ស្រាល ៤៧នាក់) ។
ក្នុងចំណោមអ្នករបួសទាំងនោះ បានសម្រាកនៅមន្ទីរពេទ្យខេត្ត២៣នាក់ (របួសធ្ងន់៧នាក់) និងសម្រាកនៅមន្ទីរពេទ្យ បង្អែក ជីភូ ក្រុងបាវិត ៣១នាក់ (របួសស្រាល)៕

ក្រឡាប់​ឡាន​ដឹក​កម្មករ​នៅ​ក្រុង​បាវិត កម្មករ​រងរបួស​កើនឡើង​ដល់​៥៤​នាក់ ៧​នាក់​របួសធ្ងន់ ក្រឡាប់​ឡាន​ដឹក​កម្មករ​នៅ​ក្រុង​បាវិត កម្មករ​រងរបួស​កើនឡើង​ដល់​៥៤​នាក់ ៧​នាក់​របួសធ្ងន់ ក្រឡាប់​ឡាន​ដឹក​កម្មករ​នៅ​ក្រុង​បាវិត កម្មករ​រងរបួស​កើនឡើង​ដល់​៥៤​នាក់ ៧​នាក់​របួសធ្ងន់ ក្រឡាប់​ឡាន​ដឹក​កម្មករ​នៅ​ក្រុង​បាវិត កម្មករ​រងរបួស​កើនឡើង​ដល់​៥៤​នាក់ ៧​នាក់​របួសធ្ងន់