គ្មាន​អជ្ញាប័ណ្ណផ​ង នាំ​មនុស្ស​រាប់រយ​នាក់​ជីក​រុក​យក​រ៉ែ​ត្បូង​ម៉ា​សេរី​ ​

ខេត្តរតនគិរី៖មនុស្សជិត២០០នាក់ និងរណ្តៅរ៉ែត្បូងជាង១០០រណ្តៅ បាននិងកំពុងធ្វើសកម្មភាពជីកយករ៉ែត្បូង ដែលមាន ឈ្មោះ ច្រឹកទូច និងឈ្មោះ…ធួន ជាមេបទល្មើស និងជាថៅកែ។នេះយោងតាមការអោយដឹងពីប្រជាពលរដ្ឋកម្មករជិះត្បូងបានប្រាប់។
បទល្មើសរ៉ែត្បូង ដែលបាននិងកំពុងកើតមានគឺស្ថិតនៅចំណុច ភូមិ ចាងរ៉ាង ឃុំ សាយស់ ស្រុកលំផាត់ ខេត្តរតនគិរី។ហើយសកម្មភាពនេះបានកើតឡើង កាលពីថ្ងៃទី៨~១០ ខែ តុលា ឆ្នាំ២០១៦ថ្មីៗនេះ។
ប្រធានមន្ទីរ រ៉ែ និងថាមពល ខេត្តបានប្រាប់ក្រុមអ្នកសារព័ត៌មានថា “ករណីនេះមិនបានដឹង ហើតក៍មិនបានឃើញ លិខិតស្នើសុំធ្វើអាជីវកម្មនោះទេ បើធ្វើយ៉ាងនេះខុសច្បាប់ហើត”។
លោក នូ ថេរ អភិបាលស្រុក លំផាត់ ថា”មិនមានអជ្ញាធរភូមិ ឃុំ ណាម្នាក់ធ្វើសេចក្តីរាយការណ៍មកថ្នាក់ស្រុកនោះទេ ។លោក បញ្ជាក់ទៀតថាលោក មិនជឿ ថាកើតមានរឿងនេះនោះហើយនឹងចាត់កំលាំងអធិការដ្ឋាននគបាលស្រុកចុះទៅមើល!”។
លោក ញ៉ែម សំអឿន អភិបាលរងខេត្តទទួលបន្ទុក ព័ត៌មានបទល្មើស និងសន្តិសុខខេត្ត ថាលោក ក៍មិនបាន ដឹងរឿងនេះនៅឡើយដែរ តែលោកថា ចាំសួរទៅមន្ទីរជំនាញសិន!។តែយ៉ាងណា លោករដ្ឋលេខាធិការ ក្រសួងរ៉ែ ក៏បាន ទទួលព័ត៌មាននេះពីក្រុមអ្នកសារព័ត៌មានហើយដែរតែមិនដឹងថា មន្ត្រីមូលដ្ឋានស្រុក ខេត្ត និងក្រសួងចាត់វិធានការ យ៉ាងណា នោះទេខណៈព័យត៌មាននេះនូវមិនទាន់មានការឆ្លើយតបដ៏ជាក់លាក់ណាមួយពីមន្ត្រីជំនាញនោះទេ?។
សារព័ត៌មានយើង នឹងរង់ចាំមើលថា តើឈ្មោះច្រឹក ទូច និង…ធួន ដែលជាថៅកែត្បូង និងជាជនបង្កើតបទល្មើសក្នុង រឿង ខាងលើនេះ អជ្ញាធរមានវិធានការដោយនីតិវិធីយ៉ាងណា??៕

គ្មាន​អជ្ញាប័ណ្ណផ​ង នាំ​មនុស្ស​រាប់រយ​នាក់​ជីក​រុក​យក​រ៉ែ​ត្បូង​ម៉ា​សេរី​ ​ គ្មាន​អជ្ញាប័ណ្ណផ​ង នាំ​មនុស្ស​រាប់រយ​នាក់​ជីក​រុក​យក​រ៉ែ​ត្បូង​ម៉ា​សេរី​ ​ គ្មាន​អជ្ញាប័ណ្ណផ​ង នាំ​មនុស្ស​រាប់រយ​នាក់​ជីក​រុក​យក​រ៉ែ​ត្បូង​ម៉ា​សេរី​ ​