សាត រស្មី​ មាន​ទី​ផ្សារ​សិល្បៈ​ក្រោយ​ផ្ទុះ​រឿង​​ជាមួយ​ ជៀស​ ស្រួច

បន្ទាប់​ពី​ផ្ទុះ​រឿង​អាស្រូវ​ជា​មួយ​កីឡា​ប្រដាល់​ ជៀស ស្រួច រួចម​ក​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រជា​ប្រិយ​ភាព​ សាត រស្មី​ នោះ​ទេ។ ​ផ្ទុយ​ទៅវិញ​នាង​បែរ​ជា​មាន​ទីផ្សា​រ​ការ​ងារ​សិល្បៈ​ខ្ពស់​ជាង​មុន​។ សាត រស្មី​ ប្រាប់​ Sabay នៅ​ក្នុង​ពិធីសម្ពោធ​រឿង ​​”ត្រកូល​អ្នក​ប្រដាល់​” ល្ងាចមិញ​នៅ​រោងភាពយន្ត​ Major Cineplex By  Cellcard។

 

សាត រស្មី​ មាន​ទី​ផ្សារ​សិល្បៈ​ក្រោយ​ផ្ទុះ​រឿង​​ជាមួយ​ ជៀស​ ស្រួច

 

សាត​ រស្មី ថ្លែង​ថា​​ “ច៎ាស​បង​បន្ទាប់​ពី​មាន​រឿង​រ៉ាវ​ជា​មួយ​គាត់(ជៀស ស្រួច)​រួច​មក​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ប្រិយភាព​របស់​ខ្ញុំ​នោះ​ទេ​ កាន់​តែ​ធ្វើ​ឲ្យ​បង​ប្អូន​មួយ​ចំនួន​អាណិត​ខ្ញុំថែម​ទៀត​​ ពេល​ពួក​គាត់បាន​​ដឹង​រឿង​ពិត​របស់​ខ្ញុំ​ ពេល​នេះ​មាន​ផលិតកម្ម​មួយ​ចំនួន​បាន​ទាក់​ទង​ឲ្យ​ខ្ញុំ​ថត​រឿង​ថ្មី​ជា​បន្ត​បន្ទាប់​ ហើយ​ខ្ញុំ​ក៏​មិន​ចង់​រំលឹក​រឿង​រ៉ាវ​ខ្ញុំ​ជា​មួយ​គាត់​កាល​ពី​១០ ឆ្នាំ​មុន​ដែរ​ឲ្យ​ចប់​ត្រឹម​ហ្នឹង​ទៅ​ចុះ​”។

 

ដោយ​ឡែក​លោក លៀក លីដា ម្ចាស់​ផលិតកម្ម​ LD Picture ក៏​បាន​លើក​ឡើង​ថា​មូល​ហេតុ​ដែល​លោក​ជ្រើស​រើស​ សាត រស្មី​ មក​សម្តែង​ជា​តួឯកស្រី​នៅ​ក្នុង​រឿង “ត្រកូល​អ្នក​ប្រ​ដាល់​” ​​ដោយសារ​តែ​លោក​ គិត​ថា នាងខកខានចូល​ប្រឡូក​សិល្បៈ​អស់​រយៈ​ ពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​​ទស្សនិក​ជន​ដែល​ស្រឡាញ់​ និង​គាំ​ទ្រ​នាង​ប្រាកដ​ជា​ចង់​ទស្សនា​ខ្សែភាព​យន្ត​ដែល​សម្តែង​ដោយ​នាង​ផ្ទាល់​។

 

សាត រស្មី​ មាន​ទី​ផ្សារ​សិល្បៈ​ក្រោយ​ផ្ទុះ​រឿង​​ជាមួយ​ ជៀស​ ស្រួច

 

“បាទ​រឿង​នេះ​តួឯក​ស្រី​សម្តែង​ដោយ​ រស្មី ខ្ញុំ​មិន​មាន​អ្វី​ដែល​ត្រូវ​ព្រួយ​បារម្ភ​ថា​ទស្សនិកជន​មិន​គាំ​ទ្រ​រឿង​​ដែល​សម្តែង​ដោយ​ រស្មី​ នោះ​ទេ ព្រោះ​ទស្សនិក​ជន​ជា​ច្រើន​ដែល​ស្រឡាញ់​ និង​គាំ​ទ្រ​គាត់​ នៅ​តែ​ចង់​ទស្សនា​ខ្សែ​ភាព​យន្ត​របស់​គាត់​ដដែល ហើយ​នៅ​ក្នុង​រឿង​ “ត្រកូល​អ្នក​ប្រដាល់​” រស្មី​គាត់​សម្តែង​បាន​ល្អ​”។ លោក លៀក លីដា ថ្លែង​។

 

រឿង​ “ត្រកូល​អ្នក​ប្រដាស់​” ជា​ខ្សែ​ភាព​យន្ត​បែ​ប​កំប្លែង​​​សើច​ ចូល​រួម​សម្តែង​ដោយ​ នាយ គ្រឿន  សាត រស្មី  ពែក មី  ខ្ញុង លឹម ជាឡាយ  BIG តារា​ហ្វេស​ប៊ុក​ PeyPey Dy រួ​ម​ទាំង​តារា​កិត្តិយស​ជា​ច្រើន​រូប​ទៀត​។ រឿង​ “ត្រកូល​អ្នក​ប្រដាល់​” នឹង​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​ទំនើប​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦ នេះ​ហើយ។

 

សាត រស្មី​ មាន​ទី​ផ្សារ​សិល្បៈ​ក្រោយ​ផ្ទុះ​រឿង​​ជាមួយ​ ជៀស​ ស្រួច

 

ដើម្បី​ឲ្យ​កម្ម​វិធី​កាន់​តែ​សប្បាយ​រីក​រាយ​នៅ​ក្នុង​ឱកាស​សម្ពោធ​រឿង​ “ត្រកូល​អ្នក​ប្រដាល់​” កាល​ពី​ម្សិល​មិញ​នេះ​មាន​ក្រុម​យុ​វជន​មួយ​ក្រុម ​បាន​បញ្ចេញ​ក្បាច់​រាំ​ដ៏​គួរ​ឲ្យ​ចាប់​អារម្ម​ណ៍​។

 

តោះ​ទស្សនា​ក្បាច់​រាំ​របស់​យុ​វជន​មួយ​ក្រុម​នេះ​ទាំង​អស់​គ្នា​៖

 

 

អត្ថបទ៖ ឆុង ស៊ីណាន​​​​​​​