កុមារ២នាក់ មាន​សភាពចាស់ជរាដូចអាយុ៨០ឆ្នាំ

បងប្អូនបង្កើត២នាក់ ដោយម្នាក់ឈ្មោះ Anjali Kumariអាយុ ១៨ខែ ឯម្នាក់ទៀត​គឺកុមារា Keshav Kumar អាយុ ៧ឆ្នាំ រស់នៅប្រទេសឥណ្ឌា។ ពួកគេ​បានចំណាយ​កុមារភាព​ដ៏អួរអាប់​របស់ពួកគេជាមួយ​នឹង ភាពជ្រីវជ្រួញ ស្បែកយារធ្លាក់ ជម្ងឺសន្លាក់ និង​មុខប៉ោងហើម ហាក់ដូចជា​មនុស្ស​ចាស់ជរា។

ជារឿង​ដ៏គួរឲ្យ​សង្រេង ដែលបងប្អូននេះ​កើតមាន​ជម្ងឺ​បែបចម្លែក ដែលត្រូវបាន​ដឹងឈ្មោះថាជា ជម្ងឺ Progeria។ វាជាប្រភេទជំងឺ​ដំណរពូជមួយបែប ដែល​មានសង្ឃឹមតិចតួចប៉ុណ្ណោះដែលអាចព្យបាល​វា​ឲ្យ​សះស្បើយ។ យ៉ាងណាក្នុងចិត្ត​គំនិត​ របស់​អ្នកជា​ឪពុករបស់​កុមារទាំងពីរ​នេះ​ លោក Shatrughan គឺគាត់​តែង​ស្រមៃថា កូនៗរបស់គាត់ នឹងអាចជាពី​ជម្ងឺមួយនេះ។ ក្នុងនាមជាអាណាព្យាបាល លោកនិង​ភរិយា តែងស្វះស្វែង​ មធ្យោបាយ​ព្យាបាល ពី​ក្រុមគ្រូពេទ្យប្រចាំមូលដ្ឋាន ហើយ​សង្ឃឹមតែម៉្យាង​របស់ពួកគេ​ គឺ​ការព្យាបាល​នៅបរទេស។

ខេមបូមេខ សូមតំណាង​ឲ្យ​ប្រិយមិត្ត​កម្ពុជា គ្រប់រូប សូមអធិដ្ឋានឲ្យ កុមារទាំង២រូប អាច​មាន​ឱកាស​ងើបរួចចេញពីជម្ងឺដ៏​អាក្រក់មួយនេះ។ ខាងក្រោមជា​វីដេអូសង្ខេប ទាក់ទិននឹងពត៌មាន​របស់​ពួកគេ៖

ដោយ៖ NEA
ប្រភព៖ METRO

  • កុមារ២នាក់ មាន​សភាពចាស់ជរាដូចអាយុ៨០ឆ្នាំ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:បច្ចេកវិទ្យា
Tags: