សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!

6 Videos


នៅក្នុងថ្ងៃខួបកំណើតឆ្នាំនេះ តារាចម្រៀងប្រចាំនៅក្នុងផលិតកម្មសាន់ដេ ស្រីស្អាត សុខ ស្រីនាង បានចំណាយពេលវេលាឆ្លងថ្ងៃខួបកំណើតរបស់ខ្លួន ជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយ ។ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦ នេះ សុខ ស្រីនាង មិនត្រឹមតែទទួលបាននំខួបកំណើត១នោះទេ គឺនាងទទួលបាននំខួបកំណើតយ៉ាងច្រើន ជាបន្តបន្ទាប់ ពីសំណាក់មិត្តភក្តិនិងអ្នកគាំទ្រ ។

សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!

មើលទៅ សុខ ស្រីនាង ពិតជារីករាយ ដែលបានឆ្លងថ្ងៃខួបកំណើតរបស់ខ្លួនយ៉ាងសាមញ្ញជាមួយអ្នកគាំទ្រ ។ ជាពិសេសនាងបានបង្ហាញនូវទឹកមុខរីករាយ និង មានក្តីសុខ នៅពេលដែលឃើញអ្នកគាំទ្រផ្តល់ភាពកក់ក្តៅដល់រូបនាង ។ ក្រៅពីនេះ នៅថ្ងៃទី៩ ខែតុលា នេះ ពេលដែល សុខ ស្រីនាង ឡើងឆាកច្រៀង នៅលើឆាកប្រគុំតន្ត្រី របស់ស្ថានីយ៍ទូរទស្សន៍ MyTV ហើយអ្នកគាំទ្ររបស់នាងបានតាមទៅ Surprise នាងរហូតដល់ឆាកតែម្តង ។

សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!

សុខ ស្រីនាង កាន់តែលេចមុខបន្ទាប់ពីចេញបទចម្រៀងថ្មីៗជាច្រើន ហើយនាងចាប់ផ្តើមលេចមុខនៅលើឆាកប្រគុំតន្ត្រីនានា ទៅតាមសំណូមពររបស់អ្នករៀបចំកម្មវិធី ។ខុសប្លែកកាលពីមុន នាងព្យាយាមលាក់មុខ និងមិនចង់បង្ហាញមុខនៅឆាកប្រកុំតន្ត្រីណាទាំងអស់ ។ ភាពប្រែប្រួលរបស់ សុខ ស្រីនាង គឺបណ្តាលមកពីនាងចង់កសាងកេរ្តិ៍ឈ្មោះនៅក្នុងវិស័យចម្រៀងនេះឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈមក ៕ អាលីណា

សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!សុខ ស្រីនាង ចំណាយពេលឆ្លងខួបកំណើត ជាមួយ Fan!