អីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដង

6 Videos


ក្រោយការប្រកួតយកឈ្នះលើក្រុមជម្រើសជាតិស្រីលង្កា ក្នុងលទ្ធផលកម្ពុជា ៤-០ ស្រីលង្កាកាល់ពីថ្ងៃអាទិត្យ ទី ០៩ កន្លងទៅនេះ កីឡាករនៃក្រុមជម្រើសជាតិកម្ពុជា ហាក់ដូចជាមានកម្លាំងចិត្តឡើងវិញ ហើយនៅព្រឹកមិញនេះ កីឡាករបាល់ទាត់ជម្រើស ១១នាក់ដំបូងរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហោះសារដ៏គួរឱ្យចាប់អារម្មណ៍មួយឃ្លានៅលើបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ។

អីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដង

សារដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា រូបនេះ បានបង្ហើបប្រាប់ថា «មេឃភ្លៀងហើយៗ តើត្រាណត្រើយអូនរងាទេ?» ដែលពាក្យមួយឃ្លានេះ បានអង្រួនដល់បេះដូង Fan ស្រីៗ ដែលនិយមគាំទ្រ និងស្រឡាញ់កីឡាករពាក់លេខ ១១រូបនេះ ហើយមានអ្នកខ្លះចូលឆ្លើយតបនឹងសារមួយនេះជាច្រើនក្នុងន័យលេងសើច និងស្រឡាញ់ចូលចិត្តកីឡាកររូបនេះជាខ្លាំង។

អីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដង

ជាការពិត ពាក្យ «មេឃភ្លៀងហើយៗ តើត្រាណត្រើយអូនរងាទេ?» គឺជាប្រយោគដ៏ពេញនិយមបំផុតសម្រាប់មិត្តយុវវ័យដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហើយពាក្យដែលកីឡាករក្រុមជម្រើសជាតិ ចាន់ វឌ្ឍនាកា លើកឡើងនូវឃ្លាមួយនេះ ក៏ប្រហែលជាក្នុងន័យលេងសើចតែប៉ុណ្ណោះ តែបានធ្វើឱ្យ Fan ស្រីៗដែលគាំទ្រកីឡាកររូបនេះ រំភើបចិត្តជាខ្លាំងពេលដែលឃើញ វឌ្ឍនាកា បង្ហោះបែបនេះ៕ BeBe

អីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដងអីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដងអីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដងអីយ៉ា! ចាន់ វឌ្ឍនាកា ដាក់មួយឃ្លានេះ អង្រួនដល់បេះដូង Fan ស្រីៗតែម្ដង