ខ្យង​មាស​ស៊ី​ដំណាំ​ស្រូវ កើតមាន​ច្រើន​នៅក្នុង​តំបន់​បឹង​ធំ​ក្រុង​កំពង់ឆ្នាំង ប្រជាកសិក​ត្រូវ​រួមគ្នា​កំចាត់​

​ខេត្តកំពង់ឆ្នាំង​៖ រដូវ​ទឹក​តំឡើង​ឆ្នាំ​២០១៦​នេះ នៅក្នុង​បឹង​ធំ​ស្ថិតនៅ​ក្នុងភូមិ​ស្រែព្រីង​និង​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បានកើត​មាននូវ​ប្រភេទ​ខ្យង​មាស ឬ​ខ្យង​ពង​ក្រហម និង​ខ្លះ​ហៅថា​ខ្យង​ថៃ ជាច្រើន​ពេញ​បឹង ធ្វើអោយ​ប្រជាកសិករ​មាន​ស្រែ​នៅ​តំបន់​ខាងលើ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការឡើង​នូវ​ខ្យង​ចង្រៃ​នេះដែ​លវា​ជា​ខ្យង​ស៊ី​ស្រូវ​។ ករណីនេះ​ប្រជាកសិករ​គួរតែ​រួមគ្នា​កំចាត់​ខ្យង​ចង្រៃ​នេះ ដោយ​គៀរ​ពង​វា​ទម្លាក់​ក្នង​ទឹក នោះ​ពង​វា​ទាំងនោះ​នឹងមិន​អាច​ពាស់​បានឡើយ​។​

5

​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​អោយដឹងថា​៖ សត្វ​ខ្យង​មាស ឬ​ខ្យង​ពង​ក្រហម​នេះ មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Poma Cea Camaliculate Lamarck​។ សត្វ​ខ្យង​ប្រភេទ​នេះ វា​ទើបតែនឹង​កើតមាន​នៅក្នុង​ស្រុក​ខ្មែរ​ក្នុងអំឡុង​ឆ្នាំ​២០០៩​។ ដើមកំណើត​របស់​វា​គឹ​មាននៅ​ក្នុងប្រទេស​អាហ្វ្រិក ហើយ​វា​ចាប់ផ្តើម​កើតមាន​មុនគេ​នៅក្នុង​ស្រុក​ខ្មែរ​យើង​នៅ​ខេត្តសៀមរាប​។ ការកើតមាន​នោះ​គឺ​ដោយ សារ​មាន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​យក​វាពី​តំបន់​អាហ្វ្រិក​មក​ចិញ្ចឹម​ដើម្បី​ធ្វើ​ម្ហូប ដោយ​យល់ឃើញថា ខ្យង​ប្រភេទ​នេះ​មាន​សម្បុរ​ស្អាត​ដូច​មាស និង​សាច់​ផ្នែក​ក្បាលមាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​សាច់​ផ្នែក​ខាង​គូថ​របស់​វា​មិនអាច​ហូប​បានទេ​ព្រោះ​មាន​ជាតិពុល​ធ្វើ​ឲ្យ​យើង​មាន​អាកា​រៈ​រាករូស​បើសិនជា​យើង​ហូប​វា​នោះ​។

dsc06493

​លោក​បាន​បន្តថា​៖ នៅក្នុង​ឆ្នាំ​២០១០ នៅ​ខេត្តកណ្តាល​ក៏​ចាប់ផ្តើម​កើតមាន​នូវ​ខ្យង​ប្រភេទ​នេះ​ផងដែរ ចំណែក​សត្វ​ខ្យង​ស្រុក​ខ្មែរ​មិន​ស៊ី​ស្រូវ​ឡើយ​។ ប៉ុន្តែ​សត្វ​ខ្យង​មាស​ជា​ប្រភេទ​សត្វ​ចង្រៃ ខ្យង​នេះ​ធំ​ចំនួន​៤០០​ក្បាល​ដ​ក្នុង​មួយ​យប់​១​ថ្ងៃ វា​អាច​បំផ្លាញ​ស្រូវ ឬ​សំណាប​ខ្ចី​ទើបនឹង​ដុះ​លូតលាស់​នៅក្នុង​ស្រែ​១​ហិកតា​អស់​តែម្តង និង​វា​អាច​រស់​នៅបាន​យ៉ាងយូរ​រហូតដល់​ទៅ​៦៦​ឆ្នាំ​ឯណោះ​។ ស្នូក​វា​មាន​ពណ៌​ត្នោត​ចាស់​សាច់មាន​ខ្លាញ់​ពណ៌​ស ពណ៌​ផ្កាឈូក​លាយ​ពណ៌​មាស ឬ​ពណ៌​ទឹកក្រូច​លាយ​ពណ៌​មាស ទំហំ​ខ្យង​មាសធំ​ឬ​តូច​អាស្រ័យ​លើ​ការរក​ចំណី​របស់​វា​បាន​ច្រើន​ឬ​តិច​។

ខ្យង​មាស​ធ្វើ​សកម្មភាព​បន្ត​ពូជ​តែ​នៅ​ពេលយប់​ទេ វា​អា​ចពង​លើ​ផ្នែក​ណាមួយ​នៃ​រុក្ខជាតិ ទំនប់ទឹក និង​វត្ថុ​នានា​ដូចជា មែកឈើ​តូចៗ បង្គោល ដុំថ្ម​ដែល​នៅ​ខាងលើ​ផ្ទៃ​ទឹក​។ កញ្ចុំ​ពង​វា​មាន​ពណ៌​ផ្កាឈូក​ក្រហមឆើត ភ្លឺ និង​នៅពេល​ជិត​ញាស់​ក៏មាន​ពណ៌​ផ្កាឈូក​ភ្លឺ​ឆើត​ដែរ ហើយ​ពង​វា​អាច​ញាស់​ក្នុង​រយៈពេល​ពី​៧​ទៅ​១៤​ថ្ងៃ​។ កូន​ខ្យង​មាស​ដែល​ទើបនឹង​ញាស់ លូតលាស​និង​ពេញវ័យ​យ៉ាង​ឆាប់រហ័ស ព្រមទាំង​ស៊ី​ចំណី​មិនចេះ​ឆ្អែត​ទេ​។​

2

​ខ្យង​មាស​ពេញវ័យ​ពាក់​គ្នា​ឬ​បន្ត​ពូជ​រាល់​៣​ទៅ​៤​ម៉ោង​ម្តង​ជាប្រចាំ នៅលើ​រុក្ខជាតិ​ដែលមាន​ការផ្គត់ផ្គង់​ទឹក​ពេ ញ​មួយឆ្នាំ​ណ ខ្យង​មាស​អាចបង្កើត​កូនចៅ​បាន​យ៉ាង​ឆាប់រហ័ស ព្រោះ​វា​អាច​ពង​បាន​ពី​១០០០​ទៅ​១២០០​ពង​ក្នុង​មួយខែ​។​សត្វ​ខ្យង​មាស​អាច​រស់​នៅបាន​ក្នុង​ទឹកស្រះ វាល​ល្បាប់​ភក់ ស្រែក​បញ្ចូល​ទឹក ប្រឡាយ និង​កន្លែង​ដែលមាន​ទឹក​ដក់ ហើយ​វា​អាច​កប់​ខ្លួន​ក្នុង​ដី​សើម​រស់​ជា​ជីវិតក្រាំង​នៅក្នុង​រដូវប្រាំង និង​រដូវក្តៅ​វា​អាច​ក្រាំង​បានយូរ​រហូតដល់​៦​ខែ​។ វា​ក៏​អាចរ​ស់បាន​ក្នុង​កន្លែង​ណា​ដែលមាន​បរិស្ថាន​អាក្រក់ ភាពកខ្វក់ នៅក្នុង​ទឹក ឬ​កម្រិត​អុកស៊ីសែន​ទាប​។ វា​ស៊ី​អាហារ​ដូចជា សារាយ ស្លែ ចក កំប្លោក ស្រូវ​ដើម​ខ្ចី សំណាប និង​ស្លឹក​រុក្ខជាតិ​ផ្នែក​ខ្ចីៗ ដែល​ទន់ៗ មិន​គ្រើម ឬ​រឹង​មានឱជារស​។​

លោក ងិន ហ៊ុន ក៍បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ជួយផ្តល់​នូវ​ព័ត៌មាន​អោយបាន​ឆាប់​ដល់​មន្ទីរ​ក សិ​កម្ម​ខេត្ត ពេល​ខ្យង​ប្រភេទ​នេះ​កើតមាន និង​ជួយ​សហការ​បំផ្លាញ​ពង​វា​ចោល​គ្រប់ៗ​គ្នា​កាលណា​ឃើញ​ពងខ្យង​នេះ ដោយ​គ្រាន់តែ​គៀរ​វា​ទំលាក់​ក្នុង​ទឹក​គឺ​វា​មិនអាច​បង្ក​កំណើត​បានឡើយ​។​
​លោក ជួន សំ​បឿន អាយុ​៤៥​ឆ្នាំ ជា​ប្រជាកសិករ​រស់ក្នុង​ភូមិ​ស្រៃ​ព្រីង បានអោយ​ដឹ​ថា ខ្យង​មាស​នេះ​សត្វ​ស្លាប់មាន​កុក ក្រសារ​មិន​ស៊ី​វា​ទេ ហើយ​ថ្នាំ​បាញ់សម្លាប់​ស្មៅ​ឬ​ត្រែង ក៏​មិនអាច​សម្លាប់​វា​បានដែរ ។​ករណីនេះ​លោក​សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់​រួមគ្នា​ខ្យង​ចង្រៃ​អោយបាន​ព្រមៗ​គ្នា​៕ ( រិទ្ធីជ័យ)