សមត្ថកិច្ច​ចុះ​បញ្ឈប់​ការធ្វើ​អាជីវកម្ម​លក់​ប្រេង ជួសជុល​ម៉ាស៊ីន និង​ប​ញ្ជូ​ល​អាគុយ​លើ​ផ្ទៃ​ទឹកទន្លេ​

​ខេត្តកំពង់ឆ្នាំង​៖ ដោយ​ទទួលបាន​ការណែនាំ​និង​បញ្ជារ ពី​លោក​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ លោកនាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ ដ្ឋា​នន​គរ បាល​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​សមត្ថកិច្ច​ចុះ​ហាមឃាត់ ការធ្វើ​អាជីវកម្ម​លក់​ប្រេង លើ​ផ្ទៃ​ទឹក របស់​ជនជាតិ​វៀតណាម ស្ថិតក្នុង​ភូមិ​ចុង​កោះ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

r1

​លោក ជិន សុផាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានអោយដឹងថាៈ ទីតាំង​និង​កប៉ាល់​លក់​ប្រេង​អត់​ច្បាប់ ខាងលើនេះ​ជា​របស់​ជនជាតិ​វៀតណាម ឈ្មោះ ង្វៀង យ៉ាង​កេ នៅ កណ្តាលទន្លេ​ចំណុច​ចុង​កោះ ។ លោក​បាន​និយាយថា ការចុះ​ហាមឃាត់​ទីតាំង​ខាងលើនេះ តាម​បញ្ជា​របស់ ឯកឧត្តម​អភិបាលខេត្ត និង​លោកស្នងការ​នគរបាល​ខេត្ត ដើម្បី ចុះ​ហាមឃាត់ ធ្វើ​កិច្ចសន្យា​បញ្ជ​ប់​ការលក់ដូរ​ប្រេង​នៅលើ​ផ្ទៃ​ទឹកទន្លេ ដោយ​តម្រូវ​ឲ្យ​មានការ​សុំច្បាប់​ត្រឹមត្រូវ និង​ត្រូវ​ឡើង​លក់​នៅលើ​គោក​វិញ ។

r3

​លោកនាយ​ការិយាល័យ​រូបនោះ​បានបញ្ជាក់​ទៀតថាៈ មិនមែន​តែ​ផ្ទះ​លក់​ប្រេង​ខាងលើ​ម្នាក់​ទេ ដែល​បាន​ចុះ​ហាមឃាត់​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ គឺមាន​ផ្ទះ​មួយចំនួនទៀត ដែល​ប្រកប​អាជីវកម្ម​លើ​ផ្ទៃ​ទឹក​ធ្វើអោយប៉ះពាល់​បរិស្ថាន​ន​ទឹក មានដូចជា ផ្ទះ​ប​ញ្ជូ​ល​អាគុយ និង​ផ្ទះ​ជួសជុល​ម៉ាស៊ីន ជាដើម ហើយ​នៅ​ព្រឹក​នោះ ក្រុមការងារ​របស់លោក បានធ្វើ​កិ​ច​សន្យា​ផ្ទះ​ដែលមាន​អា​ជីរ​កម្ម​ដូចខាងលើ​បាន ៧​ខ្នង​ផ្ទះ ហើយ​និង​បន្តធ្វើ រហូត​គ្រប់​ផ្ទះ​ដែលមាន​អាជីវកម្ម ប៉ះពាល់​បរិស្ថាន​នៅលើ​ផ្ទៃ​ទឹក ។

g1

​សូមបញ្ជាក់ថាៈ កន្លងមក មាន​ការចុះ​ហាមឃាត់ ការធ្វើ​អាជីវកម្ម​លើ​ផ្ទៃ​ទឹក មាន​លក់​ប្រេង ជួសជុល​ម៉ាស៊ីន និង​បញ្ជូន​អាគុយ​ជាដើម ក៏​ធ្លាប់ធ្វើ​ដែរ ប៉ុន្តែ​ការចុះ​ហាមឃាត់ និង​ការធ្វើ​កិច្ចសន្យា​គ្មាន​ប្រសិទ្ធភាព​សោះឡើយ ។ នៅ​ខេត្តកំពង់ឆ្នាំង ផ្ទះ​ប​ណ្តែ​ទឹក ធ្វើ​អាជីវកម្ម​ដូចខាងលើ​នេះ ក៍​មាននៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ក៍មាន​មិនតិច​ខ្នង​ផ្ទះ​ដែរ និង​នៅតាម​ដង​ទន្លេ​ក្នុងស្រុក​មួ​ចំនួន​តឿ​ត​ក៏មានដែរ គេ​ចាំមើល​ចំណាត់ការ របស់ លោក​អភិបាលខេត្ត​ក្នុង​ពេលនេះ តើ​មាន​ប្រសិទ្ធភាព​បានដែរ​ឬទេ​៕​ ( រិទ្ធិជ័យ )